អន្តរជាតិ
ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ នឹងមានភ្លៀងធ្លាក់ជាប់ សូមប្រយ័ត្នរន្ទះ និងខ្យល់កន្ត្រាក់
BY Khmernote Media
May 2, 2018
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជ្រលងសម្ពាធទាប បាន និងកំពុងបន្តគ្របដណ្តប់លើប្រទេស ហើយថ្ងៃទី០៥ ខែឧសភា រដូវវ្សា (ពេញលេញ) ក៏ចូលមកដល់ ដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ៖
– ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី០២-០៣
– ចាប់ពីថ្ងៃទី០៤-១១ ភ្លៀងនឹងបន្តធ្លាក់ ដែលអាចបង្កឲ្យមានទឹកជំនន់ទឹកភ្លៀងជាថ្មីនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន
– សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់ ។
