ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទង្វើរដ៏ប្លែករបស់ប៉ូលិសចរាចរណ៍ម្នាក់នេះ ទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាលសង្គម

    BY Khmernote Media May 2, 2018
    ទង្វើរដ៏ប្លែករបស់ប៉ូលិសចរាចរណ៍ម្នាក់នេះ ទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាលសង្គម

    ប្រទេសចិន ៖ មហាជនជាច្រើនមានអារម្មណ៍មិនសូវជាល្អប៉ុន្មាននោះទេជាមួយនឹងប៉ូលិសចរាចរណ៍ តែយ៉ាងប៉ូលិសចរាចរណ៍ទាំងអស់មិនមែនសុទ្ធតែដូចគ្នានោះទេ។ តាមប្រភពព័ត៌មានចិនបានចុះផ្សាយករណីគួរអោយកោតសរសើរមួយ ដែលប៉ូលិសចរាចរណ៍ម្នាក់សុខចិត្តធ្វើចរាចរណ៍បណ្តើរ ពក្មេងនឹងដៃបណ្តើរ ព្រោះតែបារម្ភពីសុវត្ថិភាពរបស់ក្មេង។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្មេងតូចម្នាក់ស្រាប់តែវង្វេងបាត់ឪពុកម្តាយ។


    ប៉ូលិសចរាចរណ៍ម្នាក់នេះក៏បានប្រទះឃើញគេ ហើយព្យាយាមសួរនាំពីលំនៅស្ថាន រឺអ្វីដែលអាចទាក់ទងទៅឪពុកម្តាយគេបាន។ តែដោយសារតែគេនៅតូចពេកគេមិនអាចផ្តល់ព័ត៌មានអ្វីអាចគាត់សំរាប់ទាក់ទងបាននោះទេ ស្របពេលដែលចរាចរណ៍កំពុងមមាញឹកខ្លាំងផង។ ដោយបារម្ភខ្លាចក្មេងតូចនេះវង្វេងទៅណាបាត់ហើយមានគ្រោះថ្នាក់ប្រសិនបើគាត់ទុកគេនៅលើចិញ្ចើមផ្លូវម្នាក់ឯងនោះ ទើបគាត់សម្រេចចិត្តពបណ្តើរ ធ្វើចរាចរណ៍អោយអ្នកដំណើរបណ្តើរ។ មួយសន្ទុះក្រោយមកទើបមិត្តរួមការងារគាត់ម្នាក់មកជួយទទួលក្មេងនោះយកទៅប៉ុស្តិប៉ូលិសដើម្បីប្រកាសស្វែងរកឪពុកម្តាយក្មេង៕
    អត្ថបទ ៖ Mali
    ប្រភព ៖ chinaplus

    Share This Post:
    MPO4D jitutoto mpo4d Mpoplay