អាហារទាំង ៦ប្រភេទដែលជួយឲ្យស្រ្ដីមានទឹកដោះល្អ ក្រោយពីសម្រាលកូនរួច
ស្រ្ដីក្រោយពីសម្រាលកូនរួចភ្លាមតែងតែជួបបញ្ហាអត់ទឹកដោះ ពិសេសម្រាប់នារីដែលមានកូនដំបូង។ ហើយដើម្បីមានទឹកដោះល្អអ្នកម្ដាយគួរតែបរិភោគអាហារដែលមានជីជាតិ ដូចខាងក្រោមនេះ៖
- អាហារដែលធ្វើឲ្យអ្នកម្ដាយបរិភោគហើយទទួលបានទឹកដោះមានគុណភាព៖
១. ជ្រើសរើសអាហារបំប៉ណដែលមានសារធាតុចិញ្ចឹមខ្ពស់
២. បរិភោគបន្លែ និងផ្លែឈើស្រស់ៗ
៣. ជ្រើសរើសអាហារណាដែលសំបូរប្រូតេអ៊ីនជាតិរ៉ែ ពិសេសកំណត់ជាតិខ្លាញ់នៅក្នុងអាហារឲ្យបានត្រឹមត្រូវ
៤. ជ្រើសរើសអាហារណាដែលសំបូរជាតិសរសៃ ដើម្បីមានទឹកដោះច្រើន
៥. ជៀសវាងអាហារណាដែលមានជាតិហិល
៦. ផឹកទឹកឲ្យបានច្រើន ដើម្បីបំពេញទៅលើទឹកដោះដែលអ្នកបានបំបៅទារក

ជាធម្មតាទារកត្រូវការទឹកដោះគោប្រហែលជា ៦០០ ទៅ ១០០០ មីលីលីត្រក្នុងមួយថ្ងៃ ហើយម្ដាយត្រូវការថាមពលប្រហែល ១០០០កាឡូរីដើម្បីផលិតទឹកដោះគោ។ ប្រសិនបើអ្នកម្ដាយមិនបរិភោគអាហារឲ្យបានគ្រប់គ្រាន់ទេ នោះធ្វើឲ្យម្តាយពុំមានកម្លាំងគ្រប់គ្រាន់នោះទេ៖
១. ប្រូតេអ៊ីនដែលបានពីបន្លែ និងសាច់ប្រចាំថ្ងៃរបស់អ្នកម្ដាយ ដោយអ្នកត្រូវគិតទៅតាមទំងន់របស់អ្នកម្ដាយ
២. បរិភោគអាហារណាដែលមានវីតាមីន ពិសេសមានសារធាតុរ៉ែគួរតែត្រូវបានផ្តល់ជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ ដោយអ្នកគួរតែទទួលទានផ្លែឈើនិងបន្លែពី ៤០០-៥០០ ក្រាម។
- អាហាររូបត្ថម្ភដែលអ្នកម្ដាយគួរតែបរិភោគមានដូចជា៖
១. បន្លែដែលមានជាតិសរសៃ៖ បន្លែដែលមានជាតិសរសៃច្រើន អ្នកគួរតែញ៉ាំអោយបានច្រើនព្រោះវាផ្ទុកកាល់ស្យូមផូស្វ័រ និងជាតិដែកដើម្បីចិញ្ចឹមរាងកាយ។ លើសពីនេះទៀតការញ៉ាំផ្លែឈើក៏ជួយដល់លំហូរនៃទឹកដោះគោ មានដូចជាផ្កាខាត់ណា, ទំពាំងបាយជូរ ជាដើម។
២. ខ្ញី៖ គឺជាឱសថមួយដែលជួយបញ្ចេញជាតិញើស និងខ្យល់មិនល្អចេញ ហើយជួយព្យាបាលការរំលាយអាហារបានយ៉ាងល្អ។

៣. ជីនាងវង៖ ជីនេះមានសារជាតិកាល់ស្យូមខ្ពស់ ដែលអាចជួយផលិតទឹកដោះគោបានយ៉ាងល្អ ជាពិសេសអ្នកគួរតែដាក់វានៅក្នុងស៊ុប។
៤. ល្ពៅ៖ នៅក្នុងល្ពៅមានសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន A, ផូស្វ័រ, បេតាការ៉ុតណេន , មានជាតិសរសៃជួយឲ្យប្រព័ន្ធរំលាយអាហាររបស់ម្តាយធ្វើការបានល្អបន្ទាប់ពីសម្រាលកូនរួច។
៥. ផ្លែគីវី៖ ផ្លែនេះអាចជួយបំបាត់ការឈឺចាប់ក្រោយពេលសម្រាល ហើយចំពោះផ្កានិងស្លឹកក៏អាចជួយផលិតទឹកដោះគោបានយ៉ាងល្អ។
៦. ស្លឹកម្រះ៖ ពោរពេញដោយកាល់ស្យូមជាតិដែកវីតាមីន Bនិងវីតាមីន C ដែលអាចព្យាបាលជំងឺគ្រុនផ្តាសាយរបស់អ្នកម្ដាយបាន។
- អាហារដែលអ្នកម្ដាយមិនគួរបរិភោគនៅចន្លោះពេលបំបៅកូន៖
១. អ្នកគួរតែប្រយ័ត្នអាហារណាដែលមានក្លិន ព្រោះថាវាអាចប៉ះពាល់ដល់ទឹកដោះរបស់អ្នកហើយធ្វើឲ្យសុខភាពទារកមិនល្អ
២. កុំផឹកកាហ្វេ, គ្រឿងស្រវឹង និងឱសថគ្រប់ប្រភេទ ព្រោះថាវាអាចជះផលប៉ះពាល់ដល់ទារកយ៉ាងខ្លាំង ដែលធ្វើឲ្យប្រព័ន្ធប្រសាទ ក៏ដូចជាសុខភាពទៅថ្ងៃអនាគតរបស់ទារក៕
អត្ថបទ៖ Sai
ប្រភព៖mthai