ស្មានមិនដល់សោះថា ស្លឹកស្វាយ អាចព្យាបាលជំងឺបានច្រើនយ៉ាងនេះ
- May 2, 2018
ស្លឹកស្វាយ មិនត្រឹមតែមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្លាំង ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន B វីតាមីន C សារធាតុ flavonoids និង phenols ដែលល្អបំផុតសម្រាប់សុខភាពរាងកាយ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ និងរបៀបក្នុងការប្រើប្រាស់ស្លឹកស្វាយដើម្បីព្យាបាលបញ្ហាសុខភាព ៖
១. ជួយព្យាបាលអាការៈនៃការអស់កម្លាំងរសាប់រសល់ក្នុងខ្លួន ៖ ការថប់បារម្ភ គឺជាកត្តាចម្បងបំផុតមួយដែលបណ្ដាលឲ្យអ្នកសម្រាកមិនបានស្រួល និងមានអារម្មណ៍រសាប់រសល់។ ដោះស្រាយបញ្ហានេះជាមួយនឹងស្លឹកស្វាយ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមស្លឹកស្វាយចូលក្នុងទឹកដែលអ្នកងូត ឬយកស្លឹកស្វាយមួយចំនួនទៅស្ងោរ រួចយកទឹកវាមកលាយជាមួយនឹងទឹកដែលអ្នកងូត ជាការស្រេច។ វិធីនេះនឹងជួយធ្វើឲ្យរាងកាយទទួលបាននូវភាពស្រស់ស្រាយ ក៏ដូចជាព្យាបាលអាការៈរសាប់រសល់មិនស្រួលខ្លួនផងដែរ។
២. កាត់បន្ថយកម្រិតនៃសម្ពាធឈាមដែលឡើងខ្ពស់ និងពង្រឹងសសៃឈាម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកស្លឹកស្វាយ ២ ឬ ៣ ស្លឹកដាក់ដាំឲ្យពុះជាមួយនឹងទឹកធម្មតា ២ កែវ។ ដាំរហូតដល់ទឹករីងសល់ត្រឹម ១ កែវ។ ស្រង់ស្លឹកស្វាយចេញ និងទុកចោលសម្រាប់រយៈពេល ១ យប់ សឹមទទួលទានទឹកថ្នាំធម្មជាតិនេះនៅព្រឹកបន្ទាប់។
៣. ព្យាបាលបញ្ហាផ្សេងៗទាក់ទងនឹងផ្លូវដង្ហើម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ដាំស្លឹកស្វាយមួយចំនួនក្នុងទឹកធម្មតារហូតដល់ពុះ រួចបន្ថែមទឹកឃ្មូចូល ហើយទទួលទានឲ្យទាន់ពេលនៅក្ដៅឧណ្ហៗ។
៤. ព្យាបាលជំងឺទឹកនោមផ្អែម ៖ ស្លឹកស្វាយមានផ្ទុកនូវសារធាតុ tannins និង anthocyanidins ដែលមានប្រសិទ្ធិភាពអាចព្យាបាលជំងឺទឹកនោមផ្អែមបានតាមបែបធម្មជាតិ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកស្លឹកស្វាយ ២ ឬ ៣ ស្លឹកដាក់ដាំឲ្យពុះជាមួយនឹងទឹកធម្មតា ២ កែវ។ ដាំរហូតដល់ទឹករីងសល់ត្រឹម ១ កែវ។ ស្រង់ស្លឹកស្វាយចេញ និងទុកចោលសម្រាប់រយៈពេល ១ យប់ សឹមទទួលទានទឹកថ្នាំធម្មជាតិនេះនៅព្រឹកបន្ទាប់។
៥. ព្យាបាលជំងឺរាគមួល ៖ អ្វីដែលអ្នកត្រូវ គឺគ្រាន់តែយកស្លឹកស្វាយមួយចំនួនទៅហាលឲ្យស្ងួតក្រៀម ហើយកិនកំទេចវាឲ្យក្លាយទៅជាម្ស៉ៅ។ បន្ទាប់មកលាយវាជាមួយនឹងទឹកឆ្អិនធម្មតា ហើយទទួលទានឲ្យបាន ៣ ដងក្នុងមួយថ្ងៃ។
៦. ព្យាបាលការរលាក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺយកស្លឹកស្វាយស្រស់មួយចំនួនទៅកិន ឬបុកឲ្យម៉ត់ បន្ទាប់មកលាប ឬបិតវាលើតំបន់ដែលទទួលរងផលប៉ះពាល់ជាការស្រេច។ វិធីនេះនឹងជួយបំបាត់ការឈឺចាប់ ក៏ដូចជាពន្លឿនល្បឿននៃការព្យាបាលផងដែរ។
៧. ព្យាបាលការឈឺត្រចៀក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់យកទឹកចេញពីស្លឹកស្វាយឲ្យបាន ១ ស្លាបព្រាបាយ។ បន្ទាប់មកយកវាទៅកម្ដៅ។ ប្រើប្រាស់ទឹកស្លឹកស្វាយជាទឹកថ្នាំបន្តក់ត្រចៀក ដើម្បីបំបាត់ការឈឺចាប់៕
អត្ថបទ ៖ Bee
ប្រភព ៖ Healthandhealthyliving, Steemit
- Share This Post:






