ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាត់ និងនាំឲ្យក្រិនថ្លើម ឈានដល់ស្លាប់
- May 21, 2020
បញ្ហាទារកកើតលឿងម៉ាក់ប៉ាមិនគួរប្រហែសនោះឡើយ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ពីដើមហេតុដំបូងរបស់ទារកអាចមានអាការៈលឿងខុសប្រក្រតីបន្តិច ប៉ុន្តែគ្មានធ្វើទុក្ខអ្វីឡើយ ដោយកូនអាចម៉ឹម គេង តាមធម្មតា គ្រាន់តែទឹកនោម ស្បែក ទឹករងៃលឿង ឬលាមកស។
ជំងឺស្ទះថង់ទឹកប្រមាត់រ៉ាំរ៉ៃអាចបណ្ដាលក្រិនថ្លើម យូរៗទៅពោះឡើងតឹង ដែលមូលហេតុមកពីទឹកប្រមាត់មិនហូរ ធ្វើឲ្យចាល់ទឹកក្នុងពោះ ជាហេតុនាំឲ្យប៉ះពាល់ដល់ថ្លើមរហូតក្រិន។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជំងឺស្ទះថង់ទឹកប្រមាត់នេះ ត្រូវប្រញាប់ព្យាបាលដោយវិធីវះកាត់ជាបន្ទាន់ ដើម្បីសម្រួលទឹកប្រមាត់ឲ្យហូរ ទើបសភាពស្បែក ភ្នែក លាមកប្រែជាធម្មតាវិញ។
ដូចនេះប្រសិនបើម៉ាក់ប៉ាសង្កេតឃើញកូនមានអាការៈ ដូចជាស្បែកលឿងយូរ ទឹកនោមលឿង លាមកសខុសពីធម្មតា សូមប្រញាប់យកកូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីឲ្យពេទ្យពិនិត្យ កុំឲ្យហួសពេល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: