អន្តរជាតិ
ហួសចិត្ត! ខឹងប្រពន្ធលែងលះ បុរសជាប្តីមកចាប់កូនអាយុ៧ឆ្នាំបោះសម្លាប់ពីលើស្ពានអាកាស
BY Khmernote Media
May 4, 2018
ចិន៖ បុរសម្នាក់បានសម្លាប់កូនប្រុសបង្កើតរបស់ខ្លួន តាមរយៈការបោះកូននោះទម្លាក់ចុះមកពីស្ពានអាកាស ព្រោះតែគាត់ខឹងនឹងប្រពន្ធរបស់គាត់ដែលទើបនឹងលែងលះគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅចំណុណស្ពានអាកាសសម្រាប់ដើរឆ្លងកាត់ផ្លូវមួយកន្លែងស្ថិតនៅក្នុងក្រុង Chongqing ប្រទេសចិន។
បុរសជាងអ្នកបង្កហេតុមានឈ្មោះថា Jiang អាយុ៣២ឆ្នាំ ហើយកូនប្រុសអាយុ៧ឆ្នាំរបស់គាត់មិនត្រូវបានគេបង្ហាញឈ្មោះឡើយ។ បើតាមសាច់ញាតិ របស់បុរសជាអ្នកបង្កហេតុបានប្រាប់ឲ្យដឹងថា គាត់បានលែងលះជាមួយនឹងប្រពន្ធរបស់គាត់តាំងពីខែឆ្នូមក ហើយចាប់ពីលែងលះនោះមក គាត់ហាក់មានសតិមិនប្រក្រតី និងចេះតែធ្វើអ្វីប្លែកៗ ហើយរហូតមកដល់ថ្ងៃកើតហេតុនោះ គឺគាត់ បានបោះកូនខ្លួនឯងពីលើស្ពានអាកាសចុះមកដីតែម្តង។ ក្រោយកើតហេតុបុរសខាងលើត្រូវបានប៉ូលិសចាប់ខ្លួន និងត្រូវផ្តន្ទាទោសពីបទសម្លាប់មនុស្សដោយចេតនា៕

អត្ថបទ៖ ភក្តី
ប្រភព៖ medium