បច្ចេកវិទ្យា

ឈប់រអ៊ូទៀតទៅហ្វេនរបស់ក្រុមហ៊ុន Apple! ជំនាន់ក្រោយនៃ iPhone នឹងមានភ្ជាប់មកជាមួយដុំសាកថ្មលឿនពីក្នុងប្រអប់តែម្ដង

BY
Khmernote Media
May 3, 2018

សម្រាប់ iPhone ឆ្នាំនេះ អាចនឹងមានភ្ជាប់មកជាមួយនឹងដុំសាកថ្ម 18W និង USB-C ជំនួសឲ្យខ្សែ Lightning ហើយប្រសិនបើវាគឺជាការពិត នោះអ្នកដែលទិញ iPhone ស៊េរីថ្មីយកទៅប្រើប្រាស់ ប្រាកដជាទទួលបានបច្ចេកវិទ្យាសាកថ្មលឿនពីក្នុងប្រអប់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា ចំពោះ iPhone 8 និង iPhone X ត្រូវបានប្រកាសជាផ្លូវការថា មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន ហើយមានសមត្ថភាពអាចសាកថ្មពី 0-50ភាគរយ ក្នុងរយៈពេលត្រឹម 30នាទី។ ទាក់ទងទៅនឹង iPhone ស៊េរីចាស់ៗ ក៏អាចសាកថ្មបានលឿនដូចគ្នាដែរ ប៉ុន្ដែតម្រូវឲ្យទិញដុំសាក 10W រឺ 12W សម្រាប់ iPad មកសាក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Apple បានដាក់លក់ឧបករណ៍សាកថ្ម USB-C ដែលអាចប្រើប្រាស់បានជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន សម្រាប់ iPhone ជំនាន់ក្រោយបង្អស់ និង iPad ឆ្នាំ2017 ផងដែរ។

ក្នុងពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកមានដុំសាកធម្មតា 5W ហើយចង់ទទួលបានបច្ចេកវិទ្យាសាកថ្មលឿន នោះអ្នកត្រូវចំណាយយ៉ាងហោចណាស់ $74 ដើម្បីទទួលបានដុំសាក USB-C 29W។ ផ្ទុយទៅវិញ ចំពោះ iPhone ឆ្នាំនេះអ្នកប្រើប្រាស់ទាំងអស់ មិនចាំបាច់ត្រូវចំណាយលុយទៀតឡើយ។

Fu

ប្រភព៖ idownloadblog

Share This Post: