អន្តរជាតិ
Rollercoaster នៅប្រទេសជប៉ុន ស្រាប់តែខូចកណ្តាលផ្លូវ ធ្វើឲ្យអ្នកកំពុងជិះជាប់ឆ្កឹងដាំក្បាលចុះក្រោមជាង២ម៉ោង (មានវីដេអូ)
BY Khmernote Media
May 5, 2018
ជប៉ុន៖ ឧបករណ៍សម្រាប់គេជិះលេងប្រភេទ Rollercoaster នៅក្នុងឧទ្យានកំសាន្ត Universal Studios ក្នុងប្រទេសជប៉ុន បានខូច ខណៈមានមនុស្សចំនួន៦៤នាក់ កំពុងជិះលេងនៅលើនោះ។ Rollercoaster បានជាប់គាំងមិនអាចដំណើរការបាន ខណៈដែលវាស្ថិតនៅកម្ពស់ប្រមាណជា៣០ម៉ែត្រពីដី ហើយវាបានធ្វើអោយអ្នកកំពុងជិះទាំងអស់មានការភ័យខ្លាចជាខ្លាំង ព្រោះវាជាប់គាំងក្នុងពេលដែលវាកំពុងធ្វើដំណើរយ៉ាងលឿន និងកំពុងស្ថិតនៅក្នុងពេលដែលវារៀបនឹងក្រឡាប់ចុះទៀត។ ការជាប់គាំងនេះបានកើតឡើងរហូតដល់ ២ ម៉ោង តែយ៉ាងណាក្តីគ្នានអ្នកជិះណាម្នាក់រងរបួសនោះទេ ព្រោះតែក្រុមការងារអាចទទួយយកពួកគេចេញពីឧបរកណ៍ បានដោយសុវត្ថិភាព គ្រាន់តែថាពួកគេមានភ័យតក់ស្លុតជាខ្លាំងប៉ុណ្ណោះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ dailymail