ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជិះតាក់ស៊ីទៅមើលម្តាយឈឺនៅមន្ទីពេទ្យ បានពាក់កណ្តាលផ្លូវបែរជាត្រូវអ្នកបើកតាក់ស៊ីគំរាមរំលោភ

    BY Khmernote Media May 3, 2018
    ជិះតាក់ស៊ីទៅមើលម្តាយឈឺនៅមន្ទីពេទ្យ បានពាក់កណ្តាលផ្លូវបែរជាត្រូវអ្នកបើកតាក់ស៊ីគំរាមរំលោភ

    ប្រទេសថៃ ៖ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើង រថយន្តក្រុង តាក់ស៊ី ម៉ូតូឌុប ក្លាយជាទីពេញនិយមបំផុតសម្រាប់អ្នកដំណើរ។ កាលពីពេលថ្មីៗនេះមានករណីគួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងប្រទេសថៃ ដែលអ្នកបើកបរតាក់ស៊ីម្នាក់ត្រូវប៉ូលិសចាប់ខ្លួនក្រោយពីគាត់គំរាម និងឃាត់ខ្លួនអ្នកដំណើរជាស្រ្តីអាយុ២០ឆ្នាំម្នាក់។ តាមសម្តីរបស់ស្រ្តីរងគ្រោះបានអោយដឹងថា នាងបានធ្វើដំណើរតាមតាក់ស៊ីទៅជួបម្តាយនៅក្នុងមន្ទីពេទ្យមួយក្នុងខេត្ត Nakhon Pathom។

    ក្នុងរថយន្តអ្នកបើកតាក់ស៊ីនេះបានសុំអោយនាងមកអង្គុយខាងមុខ នៅតាមផ្លូវគេបាននិយាយអំពីជីវិតផ្លូវភេទគេនិងមិត្តស្រីគេអោយនាងស្តាប់។ ក្រោយមកគេបានលើកបង្ហាញខ្សែដៃមាសមួយខ្សែដល់ជនរងគ្រោះ ជាថ្នូរជាមួយនឹងនាង។ តែយ៉ាងណាជនរងគ្រោះបានបដិសេធ គេក៏ចាប់ផ្តើមគំរាមកំហែងសម្លាប់បើសិននាងនៅតែបដិសេធដោយអះអាងថាខ្លួនគេមានកាំភ្លើង។ ប៉ូលិសបានឃាត់ខ្លួនអ្នកបើកតាក់ស៊ីរូបនេះមកសួរចម្លើយ តែគេបានបដិសេធគ្រប់យ៉ាងថាមិនមែនជាការពិត បើទោះជាខាងជនរងគ្រោះមានវីដេអូជាច្រើនជាភស្តុតាងក៏ដោយ។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖



    អត្ថបទ ៖ Mali
    ប្រភព ៖ coconutsbangkok

    Share This Post:
    MPO4D jitutoto mpo4d Mpoplay