ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបានប្រកាសធ្វើតេស្តសាកល្បង ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែងវែងបំផុតស្ថិតក្នុងតំបន់ភូមិភាគឦសានប្រទេសខ្លួន

    BY Khmernote Media May 3, 2018
    ចិនបានប្រកាសធ្វើតេស្តសាកល្បង ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែងវែងបំផុតស្ថិតក្នុងតំបន់ភូមិភាគឦសានប្រទេសខ្លួន

    ប្រទេសចិន ៖ កាលពីពេលថ្មីនេះប្រទេសចិនបានប្រកាសសាកល្បងដាក់អោយប្រើប្រាស់នូវផ្លូវរថភ្លើងល្បឿនលឿន ដែលវែងជាងគេបំផុត។ ការដាក់ធ្វើតេស្តសាកល្បងនេះត្រូវបានគេឡើងនៅកាលពីថ្ងៃអង្គារ ផ្លូវរថភ្លើងល្បឿនលឿនខ្នាតវែងមួយនេះមានទីតាំងនៅតំបន់ភាគឦសានជិតទីក្រុង Siberia។ ខ្សែរថភ្លើងប្រវែងមួយនេះមានប្រវែងរហូតដល់ជាង ៣៤៣គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុង Harbin ទៅកាន់ទីក្រុងរបស់ខេត្ត Heilongjiang។


    វាត្រូវបានរចនាឡើងសម្រាប់ទាំងដឹកជញ្ជូនអ្នកដំណើរនិងដឹកជញ្ជូនទំនិញដែលមានល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់លើផ្លូវដែកល្បឿនលឿនបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៤ វាគម្រោងសំខាន់រយៈពេលវែងរបស់ប្រទេសចិន។ វាស្ថិតនៅក្នុងតំបន់ត្រជាក់ខ្លាំង និងមានកំពស់ខ្ពស់ដែលជាបញ្ហាប្រឈមសម្រាប់អ្នកសាងសង់ងក្រុមហ៊ុនរថភ្លើងនាពេលអនាគត៕
    អត្ថបទ ៖ Mali
    ប្រភព ៖ chinaplus

    Share This Post:
    MPO4D jitutoto mpo4d Mpoplay