ខ្មែរណូត

ស្វែងរក

  • សុខភាព

    ថៃចាប់ផ្តើមតេស្ដវ៉ាក់សាំងកូវីដ១៩លើសត្វស្វា បន្ទាប់ពីជោគជ័យ​លើសត្វ​កណ្ដុរ​

    BY Khmernote Media May 26, 2020
    ថៃចាប់ផ្តើមតេស្ដវ៉ាក់សាំងកូវីដ១៩លើសត្វស្វា បន្ទាប់ពីជោគជ័យ​លើសត្វ​កណ្ដុរ​

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថៃ​កំពុង​ធ្វើ​តេស្ដ​វ៉ាក់សាំង​ COVID-19 ថ្មី​ទៅ​លើ​សត្វស្វា​ខណៈ​ដែល​ប្រទេស​នេះ​ខិតខំ​ផលិត​វ៉ាក់សាំង​មាន​តម្លៃ​សមរម្យ និង​ថា​អាច​ប្រើប្រាស់​បាន​នៅ​ឆ្នាំ២០២១។ វេជ្ជបណ្ឌិត Suchinda Malaivitjitnond ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​របស់​​ថៃ​បាន​លើក​ឡើង​ថា​វ៉ាក់សាំង​ថ្មី​នេះ​បាន​ចាក់​ទៅ​លើ​សត្វ​ស្វា​ ១៣ក្បាល ហើយ​សង្ឃឹម​ថាពេលជោគជ័យ ​វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​ថៃ​នឹង​មាន​តម្លៃ​ថោក​ជាង​វ៉ាក់សាំង​របស់​អឺរ៉ុប ឬ​សហរដ្ឋអាមេរិក។

    ការ​តេស្ដ​លើ​សត្វ​ស្វា​ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​លើ​ការ​តេស្ដ​លើសត្វ​កណ្ដុរ។ អ្នកវិទ្យាសាស្ត្រ​ថៃ​បាន​សហការ​ជាមួយ​នឹង​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Pennsyvania សហរដ្ឋអាមេរិក​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​ផ្អែក​លើ mRNA ដែល​ជា​ប្រភេទ​មួយ​នៃ​ហ្សែន​មិន​ធ្លាប់​ប្រើ​ពី​មុន​ ហើយ​ត្រូវយក​មកប្រើ​ក្នុង​ការ​ផលិត​វ៉ាក់សាំងនេះ។ ដំណើរការ​វ៉ាក់សាំង​នេះ​តម្រូវ​ឲ្យ​ចាក់​បញ្ចូល​លំដាប់​ហ្សែន​វីរុស​ដើម្បី​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ផលិត​ប្រូតេអ៊ីន​ប្រឆាំង​នឹង​វីរុស។ប្រសិន​ជា​វ៉ាក់សាំង​ថ្មី​របស់​ប្រទេស​ថៃ​ទទួល​បាន​ជោគជ័យ​លើ​ការ​តេស្ដ​លើ​សត្វ​ស្វា​ ការ​តេស្ដ​លើ​មនុស្ស​នឹង​ចាប់ផ្ដើម​នៅ​ខែ​តុលា​។

    ក្រុមហ៊ុន​២​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន​ឱសថ Pfizer និង Moderna នៅ​សហរដ្ឋអាមេរិក​កំពុង​ប្រើ​បច្ចេកវិទ្យា​ថ្មី​ផលិត​វ៉ាក់សាំង​នេះ​ដែរ និង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​ធ្វើ​តេស្ដ​ដំណាក់កាល​ដំបូង​កាល​ពី​សប្ដាហ៍​មុន។

    ក្រៅ​ពី​នេះ​ ក្រុមហ៊ុន Novavax នៅរដ្ឋ Maryland សហរដ្ឋអាមេរិក​ក៏​បាន​ចាប់ផ្ដើម​តេស្ដ​ដំណាក់កាល​ទី១​លើ​វ៉ាក់សាំង​ថ្មី​ឈ្មោះ​ថា​ NVX-CoV2373។ លទ្ធផល​នៃ​ការ​តេស្ដ​នេះ​នឹង​ចេញ​នៅ​ខែ​កក្កដា។ វ៉ាក់សាំង​នេះ​ដែរ​គឺ​ប្រើ​ប្រាស់​ Matrix-M adjuvant ដើម្បី​បង្កើន​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ។ ប្រសិនជា​ដំណាក់កាលនេះ​ទទួល​បាន​ជោគជ័យ ដំណាក់កាល​ទី២​នឹង​ធ្វើឡើង​នៅ​តាម​ប្រទេស​ជា​ច្រើន​រួមទាំង​សហរដ្ឋអាមេរិក ហើយ​ដំណាក់កាល​ទី​២​នេះ​នឹង​វាយតម្លៃ​ទៅ​លើ​អង់ទីករ សុវត្ថិភាព និង​ការ​កាត់បន្ថយ​ជំងឺ​ COVID-19 នៅលើក្រុមមនុស្ស​ដែល​មានវ័យ​ផ្សេងៗគ្នា​ ឲ្យកាន់តែ​ទូលាយ​ជាង​មុន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay