ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    God of War គឺជាហ្គេមលក់ដាច់លឿនបំផុតរបស់ PlayStation 4 ដែលមិនធ្លាប់មាន

    BY Khmernote Media May 4, 2018
    God of War គឺជាហ្គេមលក់ដាច់លឿនបំផុតរបស់ PlayStation 4 ដែលមិនធ្លាប់មាន

    បន្ទាប់ពីរឿង Avengers: Infinity War បានក្លាយជាខ្សែភាពយន្ដនេះបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនោះ ហ្គេម God of War ថ្មីដែលចេញពីប្រទេស Greece ហើយចូលទៅក្នុងរឿងព្រេងនៃប្រទេស Scandinavia ក៏បានក្លាយជាហ្គេម PlayStation 4 លក់លឿនបំផុតនៅលើពិភពលោក។

    ក្រុមហ៊ុន Sony បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាហ្គេម God of War បានលក់ចេញ 3,1 លានហ្គេមក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ។ បច្ចុប្បន្ន Uncharted 4 ជាហ្គេមដែលលក់ដាច់បំផុតនៅ PS4 បានលក់អស់ចំនួន 2,7 លានហ្គេមក្នុងសប្ដាហ៍ដំបូង។

    ភាពជោគជ័យរបស់ហ្គេម God Of War គឺគុណភាពរបស់ហ្គេមដែលធ្វើឲអ្នកលេងជក់ចិត្ត។ លោក Jeff Bakalar នៃវេបសាយ CNET បាននិយាយថាវាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដោយបានហៅវាថាជាបទពិសោធគួរឱ្យចាប់អារម្មណ៍និងអស្ចារ្យបំផុតដែលមិនធ្លាប់មានពីអ្វីដែលគាត់ធ្លាប់លេងកាលពីវគ្គមុន។

    ប្រភព៖ Cnet

    ប៊ុនហួរ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay