YouTube មានអ្នកប្រើប្រាស់ជាង 1,8 ពាន់លាននាក់និងមើលរាល់ខែ
- May 4, 2018
គេហទំព័រ YouTube មានអ្នកទស្សនាជាង 1.8 ពាន់លាននាក់ជារៀងរាល់ខែមិនរាប់អ្នកដែលមើលសេវាកម្មវីដេអូដោយមិនចាំ Login នោះទេ។ អ្នកស្រី Wojcicki នាយកប្រតិបត្តិក្រុមហ៊ុន YouTube បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា: «វាជារឿងសំខាន់មិនគួរឱ្យជឿចំពោះខ្ញុំនិងមនុស្សគ្រប់គ្នានៅ YouTube ដែលយើងរីកចំរើនដោយមានទំនួលខុសត្រូវ»។

គេហទំព័រ YouTube ត្រូវបានកែរលំអរអស់រយៈពេលជាង១០ឆ្នាំហើយដើម្បីធ្វើឱ្យមានតុល្យភាពរវាងសេចក្តីត្រូវការរបស់អ្នកផ្សាយពាណិជ្ជកម្មជាមួយនឹងការរំពឹងទុកនៃការច្នៃប្រឌិតរបស់អ្នកបង្ហោះរបស់ខ្លួន។ កាលពីឆ្នាំមុនការរិះគន់អំពីពាណិជ្ជកម្មដែលលោតចេញនៅក្បែរវីដេអូធ្វើឱ្យមានការមិនចូលចិត្តពីអ្នកផ្សាយពាណិជ្ជកម្ម។
រយៈពេល 400 ម៉ោងនៃ Video ត្រូវបានបង្ហោះនៅលើគេហទំព័រ YouTube រៀងរាល់នាទី។ ប៉ុន្តែទំហំដ៏ធំនោះគឺជាអ្វីដែលធ្វើឱ្យគេហទំព័រ YouTube ក្លាយជាកន្លែងទាក់ទាញមួយសម្រាប់ការផ្សាយពាណិជ្ជកម្មដែលជាមូលដ្ឋានគ្រឹះនៃប្រាក់ចំណូលរបស់ខ្លួន។
ប្រភព៖ Cnet
ប៊ុនហួរ
- Share This Post:






