ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាបង្កើតម៉ូតូសាមុយដឹកអ្នកជំងឺ ដើម្បីសង្គ្រោះមនុស្សបានទាន់ពេល មិនបាច់ខ្លាចស្ទះផ្លូវ

    BY Khmernote Media May 4, 2018
    ឥណ្ឌាបង្កើតម៉ូតូសាមុយដឹកអ្នកជំងឺ ដើម្បីសង្គ្រោះមនុស្សបានទាន់ពេល មិនបាច់ខ្លាចស្ទះផ្លូវ

    ឥណ្ឌា៖ ម៉ូតូកង់បីសម្រាប់ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ​ ឬនិយាយឲ្យស្រួលស្ដាប់ថា ម៉ូតូសង្គ្រោះបន្ទាន់ ឬម៉ូតូសាមុយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។ សេវាកម្មថ្មីនេះត្រូវបានបង្កើតឡើងដោយ អង្គការសប្បុរសធម៌មួយដែលមានឈ្មោះថា Lodha Foundation ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយឥតគិតថ្លៃ។

    តំណាងអង្គការខាងលើម្នាក់បានឲ្យដឹងថា លក្ខណៈពិសេសរបស់ម៉ូតូសង្គ្រោះបន្ទាន់នេះ គឺវាអាចបើកចូលដល់ផ្លូវតូចៗ និងកន្លែងចង្អៀតដែលរថយន្តមិនអាចចូលបាន ហើយជាពិសេសទៀតនោះគឺថានៅពេលដែលស្ទះចរាចណ៍គេអាចបើកម៉ូតូនេះ តាមផ្លូវវាងបាន។ នៅលើម៉ូតូសង្គ្រោះបន្ទាន់មានខ្យល់អ៊ុកស៊ីសែន សម្ភារៈសង្គ្រោះបន្ទាន់ និងវេជ្ជបណ្ឌិតម្នាក់ផងដែរ។ សេវាកម្មថ្មីនេះ ទទួលបានការស្វាគមន៍ និងសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្រីក្រក្នុងប្រទេសឥណ្ឌា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CGTN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay