ទីបំផុត Xiaomi បាននាំទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនទៅកាន់អឺរ៉ុបជាផ្លូវការ
- May 4, 2018
ក្រុមហ៊ុន Xiaomi បាន “គំរាមកំហែង” អ្នកគាំទ្ររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកថាវានឹងចូលក្នុងទីផ្សារជាមួយនឹងស្មាតហ្វូនតម្លៃដ៏ថ្លៃរបស់ខ្លួនកាលពីប៉ុន្មានឆ្នាំមុនប៉ុន្តែក្រុមហ៊ុនចិនមួយនេះមិនមានលទ្ធភាពនាំយកស្មាតហ្វូនរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកទេប៉ុន្តែអ្នកគាំទ្រនៅអឺរ៉ុបនឹងសប្បាយចិត្តដែលដឹងថាពួកគេនឹងចាប់ផ្តើមឃើញស្មាតហ្វូនមួយចំនួនរបស់ក្រុមហ៊ុន Xiaomi នៅតាមក្រុមហ៊ុនលក់រាយជាច្រើនទូទាំងទ្វីប។

ក្រុមហ៊ុន Xiaomi បានចាប់ដៃគូជាមួយ CK Hutchinson ដើម្បីនាំយកស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេសតាមរយៈក្រុមហ៊ុនទូរស័ព្ទធំៗបី។ លើសពីនេះទៀតផលិតផលរបស់ក្រុមហ៊ុនចិនមួយចំនួននឹងមាននៅហាង A.S Watson និងនៅតាមបណ្តាហាងផ្សេងៗនៅប្រទេសអឺរ៉ុបជាច្រើន។
ដំបូងផលិតផលរបស់ក្រុមហ៊ុន Xiaomi ដែលរួមបញ្ចូលទាំងស្មាតហ្វូននឹងមាននៅក្នុងហាង 3 ក្រុមនៅក្នុងប្រទេសអូទ្រីសដាណឺម៉ាក អៀរឡង់ អ៊ីតាលី ស៊ុយអែត និង ចក្រភពអង់គ្លេស។ ហាង Fortress, Superdrug និង Kruidvat របស់ Watson ក្នុងប្រទេសអៀរឡង់ ហូឡង់ និង អង់គ្លេស នឹងលក់ឧបករណ៍របស់ក្រុមហ៊ុន Xiaomi ផងដែរ។
យោងតាមក្រុមហ៊ុន Xiaomi ផលិតផលដែលអាចរកបាននៅទូទាំងទ្វីបអឺរ៉ុបទំនងជានឹងពង្រីកទៅកាន់ទីតាំងជាច្រើនទៀតបន្ទាប់ពីការចេញលក់ដំបូង។ ដោយឡែកសម្រាប់ទីផ្សារអាមេរិកវិញសេចក្តីថ្លែងចុងក្រោយរបស់ក្រុមហ៊ុន Xiaomi លើបញ្ហានេះបង្ហាញថាក្រុមហ៊ុនផលិតស្មាតហ្វូនគ្រោងនឹងនាំយកស្មាតហ្វូនរបស់ខ្លួនទៅកាន់ទីតាំងនេះនៅចុងឆ្នាំ 2018 ឬដើមឆ្នាំ 2019 ។
ប្រភព៖ Phnoearena
ប៊ុនហួរ
- Share This Post:






