ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បញ្ហាទាំង៥ ដែលនារីតែងយល់ច្រលំនៅកំឡុងពេលមករដូវ

    BY Khmernote Media May 4, 2018
    បញ្ហាទាំង៥ ដែលនារីតែងយល់ច្រលំនៅកំឡុងពេលមករដូវ

    នៅចន្លោះពេលនារីមករដូវ គេតែងតែហាមមិនឲ្យផឹកទឹកត្រជាក់, ងូតទឹកត្រជាក់ ក៏ដូចជាការរួមភេទជាដើម។ ប៉ុន្ដែធាតុពិតគឺនារីគ្រប់រូបអាចធ្វើបាន គ្រាន់តែត្រូវមានការប្រងប្រយ័ត្ន ក៏ដូចជាផឹកទឹកត្រជាក់នៅកម្រិតណាមួយដ៏ត្រឹមត្រូវ។ ខាងក្រោមនេះគឺជារឿងដែលគេហាមមិនឲ្យធ្វើ ប៉ុន្ដែអ្នកទាំងអស់គ្នាយល់ខុសហើយ មើលការណែនាំខាងក្រោមនេះ៖

    ១. មិនត្រូវងូតទឹកត្រជាក់៖ អ្នកទាំងអស់គ្នាយល់ថាការងូតទឹកត្រជាក់អាចប៉ះពាល់ដល់សីតុណ្ហភាពនៅក្នុងខ្លួនរបស់ស្រ្ដី ពីព្រោះថាការមករដូវធ្វើឲ្យអរម៉ូននៅក្នុងខ្លួននារីមានការប្រែប្រួល ហេតុនេះទើបបានជាគេមិនចង់ឲ្យងូតទឹកត្រជាក់។ ប៉ុន្ដែការពិតនៅក្នុងខ្លួនរបស់យើងគឺមានសីតុណ្ហភាពគ្រប់គ្រាន់ហើយពុំចាំបាច់តមការងូតទឹកត្រជាក់ក៏បាន។

    ២. មិនត្រូវផឹក រឺញ៉ាំរបស់ត្រជាក់៖ សុភាពនារីយល់ថាការញ៉ាំរបស់ត្រជាក់អាចបណ្ដាលឲ្យអាកឈាមរដូវមកមិនទៀង ប៉ុន្ដែអ្នកយល់ខុសហើយបើសិនជាអ្នកញ៉ាំនៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវ នោះអ្នកក៏មិនមានបញ្ហាអ្វីដែរ។

    ៣. មិនត្រូវធ្វើលំហាត់ប្រាណនៅកំឡុងពេលមករដូវ៖ អ្នកតែងថាការហាត់ប្រាណគឺមិនត្រឹមត្រូវ ប៉ុន្ដែការពិតគ្រាន់តែជាជំនឿមួយប៉ុណ្ណោះព្រោះការហាត់ប្រាណគឺជារឿងមួយដ៏ល្អសម្រាប់សុខភាពដែលអាចជួយឲ្យនារីបញ្ចេញធាតុពុល, កាត់បន្ថយភាពតានតឹង ជាពិសេសជួយកាត់បន្ថយភាពឈឺចាប់របស់ស្រ្ដី។

    ៤. មិនត្រូវរួមភេទនៅចន្លោះពេលមករដូវ៖ ការពិតបញ្ហានេះមិនត្រូវបានគេហាមនោះទេ ឲ្យតែអ្នកមានការប្រុងប្រយ័ត្ន ក៏ដូចជាធ្វើការសំអាតឲ្យបានត្រឹមត្រូវព្រោះអាចធ្វើឲ្យអ្នកងាយនឹងឆ្លងរោគផ្សេងៗបើសិនជាអ្នកខ្វះការប្រុងប្រយ័ត្ន។

    ៥. កុំចុះលេងទៅក្នុងទឹក៖ ការចុះលេងទឹកគឺមិនខុសនោះទេប៉ុន្ដែអ្នកប្រថុយនឹងការឆ្លងរោគជាខ្លាំង បើសិនជាអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ ព្រោះថាអាងទឹកមានមនុស្សជាច្រើនចុះច្របល់គ្នាហេតុនេះជាហេតុធ្វើឲ្យអ្នកងាយនឹងឆ្លងមេរោគតាមរយៈទា្វរមាសរបស់អ្នក។ ប្រសិនជាអ្នកចង់ចុះទៅលេងទឹកអាងអ្នកគួរតែលេងនៅក្នុងអាងណាដែលមានគេសំអាតជាប្រចាំ និងលេងនៅពេលដែលមិនសូវមានមនុស្ស៕

    អត្ថបទ៖ Sai

    ប្រភព៖ mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay