សុំស្រលាញ់មិត្តរួមការងារមិនបានសម្រេច ខឹងចិត្តរៀបគម្រោងបាញ់សម្លាប់សង្សារនាងតែម្តង
បរទេស ៖ នៅប្រទេសណាក៏ដូចប្រទេសណាដែលករណីសម្លាប់ដោយសារតែការច្រណែន និង ប្រច័ណ្ឌកើតមានមិនចេះចប់មិនចេះហើយ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសម្នាក់បានសម្លាប់មិត្តប្រុសមិត្តរួមការងាររបស់ខ្លួន ក្រោយពីត្រូវនាងបដិសេធមិនព្រមណាត់ជួបជាមួយគេ។ លោក Prasad កំពុងប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្មចំពោះការស្លាប់របស់លោក Mark Mangaccat អាយុ៣១ឆ្នាំដែលត្រូវគេលួចបាញ់សម្លាប់នៅក្បែរសង្សារខ្លួន។

យោងតាមសារព័ត៌មាន Mercury News ជនសង្ស័យនិងគូរស្នេហ៍មួយគូនេះសុទ្ធតែ ជាបុគ្គលិកនៅព្រលានអន្តរជាតិសាន Francisco ហើយស្គាល់គ្នាទាំងពីឆ្នាំ២០១៤មកម្លេះ។ តាមសម្តីស្រ្តីជាសង្សាជនរងគ្រោះបានអោយដឹងថា សង្សារខ្លួនមិនដែលមានសត្រូវទេ។ នាងប្រាប់ថាមានតែបុរសឈ្មោះ Prasad នេះដែលតាមរញ៉េរញ៉ៃសុំណាត់ជួបជាមួយនាង បើទោះបីជានាងបានថាមានសង្សាររួចហើយក៏ដោយ។ តាមចម្លើយនេះធ្វើអោយប៉ូលិសស៊ើបអង្កេតឃើញជនសង្ស័យពីរនាក់ Prasad និង Rivera ពេលនេះប៉ូលិសកំពុងធ្វើការឃាត់ខ្លួនគេទាំងពីរ។ តាមរបាយការណ៍ប៉ូលិសបានអោយដឹងថា Rivera ជាអ្នករួមគំនិតនិងតាមដានជនរងគ្រោះ ហើយ Prasad ជាអ្នកដែលបាញ់ទៅលើជនរងគ្រោះទាំង៦គ្រាប់នោះ។ គេទាំងពីអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតតែម្តង៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអសគ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ nextshark