ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង្កើតគណនីក្លែងក្លាយបោកប្រាស់យកប្រាក់ស្រ្តីជនជាតិចិនជាង១៩,០០០ដុល្លារ ពេលនេះត្រូវប៉ូលិសឃាត់ខ្លួន

    BY Khmernote Media May 4, 2018
    បង្កើតគណនីក្លែងក្លាយបោកប្រាស់យកប្រាក់ស្រ្តីជនជាតិចិនជាង១៩,០០០ដុល្លារ ពេលនេះត្រូវប៉ូលិសឃាត់ខ្លួន

    ប្រទេសថៃ ៖ ការប្រើប្រាស់បណ្តាញសង្គមធ្វមនុស្សបានដឹងលឺ និងចែករំលែកព័ត៌មានជាច្រើនទៅអោយគ្នាទៅវិញទៅមក តែអ្នកប្រើប្រាស់ក៏គួរតែប្រយ័ត្នដែលព្រោះមានករណីបោកប្រាស់ច្រើនណាស់ដែរក្នុងបណ្តាញនេះ។ ប្រភពព័ត៌មានក្នុងស្រុកដ៏ល្បីរបស់ថៃមួយបានចុះផ្សាយករណី បុរសពីរនាក់ត្រូវប៉ូលិសឃាត់ខ្លួនក្រោយក្លែងគណនីហ្វេកប៊ុកទៅបោកប្រាស់យកប្រាក់ស្រ្តីជនជាតិចិនអស់ជាង ១៩,០០០ដុល្លារ។ ជនសង្ស័យពីររូបដែលក្លែងគណនីនេះម្នាក់មានឈ្មោះ Wongyai វ័យ២៦ឆ្នាំ និង ម្នាក់ទៀតឈ្មោះ Chatree Werddom វ័យ១៩ឆ្នាំ។ ពួកគេទាំងពីរបានបង្កើតគណនីក្លែងក្លាយមួយដែលមានឈ្មោះ “Dinler Steve”។


    តាមសម្តីរបស់ស្រ្តីជនជាតិចិនបានអោយដឹងថា គណនីមួយនេះតែងតែផ្ញើសារមកចែចង់នាង រហូតនាងគិតថាបានជួបជាមួយនឹងស្នេហាពិតហើយ។ បន្ទាប់ទាក់ទងគ្នាបានមួយខែ គេក៏បានវេរប្រាក់អោយគេ ៦០៥,៦០០បាត(ប្រហែល ១៩,០០០ដុល្លារ)ទៅក្នុងគណនីធនាគារថៃរបស់គេ និងអោយនាងឡើងមកលេងគេនៅបាងកក។ ក្រោយវេរប្រាក់អោយរួចគណនី “Dinler Steve” ក៏បានបាត់ខ្លួន ក្រោយមកទើបនាងរកឃើញគណនីមួយទៀតស្រដៀងនេះដែរ ដែលមានឈ្មោះ Brit ។


    នាងដឹងខ្លួនថាត្រូវគេបោកទើបរត់មកប្តឹងប៉ូលិសថៃ ប៉ូលិសបានធ្វើការហើយឃាត់ខ្លួនបានជនសង្ស័យទាំងពីរខាងលើមកធ្វើការសួរចម្លើយ។ ពួកគេប្រាប់ថាមេគំិនិតដែលប្រើគេអោយទៅបោកនាងគឺស្រ្តីម្នាក់មានឈ្មោះ Utaiwan ហើយប្រាក់ដែលបានពីជនរងគ្រោះក៏ត្រូវផ្ទេទៅអោយគណនីរបស់នាង Utaiwan អស់ដែរ។ តាមការស៊ើបអង្កេតរបស់ប៉ូលិសបានដឹងថាស្រ្តីឈ្មោះ Utaiwan កំពុងនៅម៉ាឡេស៊ីជាមួយប្តី ហើយប៉ូលិសកំពុងទាក់ទងជាមួយប៉ូលិសម៉ាឡេស៊ីដើម្បីឃាត់ខ្លួននាង៕

    អត្ថបទ ៖ Mali

    ប្រភព ៖ coconutsbangkok

    Share This Post:
    MPO4D jitutoto mpo4d Mpoplay