ឧបសគ្គទាំង ៥ដែលតែងធ្វើឲ្យទំនាក់ទំនងស្នេហាទទួលបរាជ័យ
ទំនាក់ទំនងស្នេហាជីវិតគូមិនដែលគេចផុតពីការជួបប្រទះនឹងបញ្ហានោះទេ ប៉ុន្ដែសំខាន់តើអ្នកចេះយោគយល់គ្នា និងចេះដោះស្រាយបញ្ហាដោយរបៀបណាប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាក៏នូវតែមានឧបសគ្គទាំង ៥ដែលដៃគូសង្សារមិនអាចគេចបាននោះទេគឺ៖
១. ការទទួលយករឿងអតីតរបស់ដៃគូ៖ អ្នកណាម្នាក់ក៏ធ្លាប់មានរឿងអតីតកាលរបស់ខ្លួនដែរ ប៉ុន្ដែអ្វីដែលសំខាន់គឺអនាគតគេស្រលាញ់អ្នកណា ព្រោះថាអតីតកាលគឺវាបានកន្លងហួសទៅហើយហេតុនេះអ្នកគួរតែរស់នៅជាមួយនឹងបច្ចប្បន្នមិនមែនអតីតកាលនោះទេ។ ដូចនេះអ្នកមិនគួរធ្វើឲ្យរឿងដែលកន្លងហួសមកបំផ្លាញស្នេហាអ្នកបានឡើយ។
២. បញ្ហាគ្រួសារ៖ បញ្ហានេះអ្នកណាក៏មិនអាចគេចផុតបានដែរ សំខាន់តើអ្នកអាចសម្របខ្លួនជាមួយគ្នាបានដែររឺទេ។ បើសិនជាអ្នកជំនះបញ្ហានេះបាននោះកាន់តែធ្វើឲ្យស្នេហាអ្នកកាន់តែផ្អែមល្ហែមចំពោះគ្នា។

៣. ទទួឡយកនូវទម្លាប់អាក្រក់ចំពោះដៃគូ៖ អ្នកណាក៏មានទម្លាប់អាក្រក់ដែរសំខាន់តើអ្នកទទួលយកផ្នែកល្អក៏ដូចជាផ្នែកអាក្រក់របស់ដៃគូបានដែររឺទេ? អ្នកមិនគួរព្យាយាមកែប្រែទម្លាប់របស់អ្នកណាម្នាក់នោះទេ ប៉ុន្ដែអ្នកគួរតែព្យាយាមស្វែងរកចំណុចកណ្ដាលរបស់គ្នាវិញ។ បើសិនជាទម្លាប់អាក្រក់នោះពិតជាមានការរំខានមែននោះ អ្នកគួរតែព្យាយាមកុំធ្វើវាឡើងមក។
៤. បញ្ហារឿងលុយ និងរឿងស្នេហា៖ លុយគឺជាអ្វីគ្រប់យ៉ាងដែលយើងអាចយកទៅដោះស្រាយបានគ្រប់បញ្ហា ប៉ុន្ដែលុយមិនអាចទិញស្នេហាបានទេហេតុនេះអ្នកទាំងពីរគួរតែនិយាយពីបញ្ហានេះជាមួយនឹងគ្នាឲ្យបានច្បាស់ជៀសវាងមានការទាស់គ្នានៅថ្ងៃក្រោយ។
៥. កុំដោយសារតែរឿងរបស់អ្នកដទៃធ្វើឲ្យមានបញ្ហាដល់ចំណងស្នេហាអ្នក៖ អ្នកមិនគួរយករឿងរបស់អ្នកដទៃមកធ្វើឲ្យមានទំនាស់ជាមួយនឹងដៃគូរបស់អ្នកនោះទេ។ កុំព្យាយាមជឿសម្ដីគេជាជាងជឿលើដៃគូរបស់ខ្លួន បើសិនជាអ្នកចង់ឲ្យជីវិតគូរបស់អ្នកស្ថិតស្ថេរបានរហូតទៅ៕
អត្ថបទ៖ Sai
ប្រភព៖mthai