ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ឌីជេ ណាណា ជួបទុក្ខធំ ឪពុក ទទួលមរណភាព កាលពីព្រឹកមិញនេះ ដោយសារជំងឺមួយនេះ

    BY Khmernote Media June 3, 2020
    ឌីជេ ណាណា ជួបទុក្ខធំ ឪពុក ទទួលមរណភាព កាលពីព្រឹកមិញនេះ ដោយសារជំងឺមួយនេះ

    ឌីជេ ណាណា ដែលគេស្គាល់ថាជាពិធីការនីដែលសំបូរវោហារមិនចេះរីងស្ងួត បានជួបទុក្ខធំដោយសារតែឪពុករបស់អ្នកនាង ទទួលមរណភាពកាលពីព្រឹកមិញដោយសារជំងឺរលាកស្រោមខួរ។ បើតាមការអោយដឹងរបស់ ឌីជេ ណាណា នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា សពឪពុករបស់អ្នកនាងនឹងរៀបចំបញ្ចុះនៅព្រឹកស្អែក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពុងចាម។

    អ្នកនាងបានរៀបរាប់ថា៖ “ប៉ារបស់ខ្ញុំ លោក នាង សុវ៉ាត បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង ៧.១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ។ ដោយម្តាយខ្ញុំកំពុងរវល់ និងមិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និងសូមអភ័យទោស។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពុងចាម។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay