ពែកមី ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយ ក្រោយក្រុមហ៊ុន Facebook ធ្វើការព្រមានបិទផេក
តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN គឺលោក ចែម ចាន់រ៉ា ហៅនាយ ពែកមី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយក្រោយក្រុមហ៊ុន Facebook ធ្វើការព្រមានបិទផេក របស់លោក ដោយសារតែបង្ហោះរូបកូនប្រុសរាំអាក្រាតកាយ។ បើផ្អែកតាមគោលការណ៍របស់ក្រុមហ៊ុន Facebook បានធ្វើការហាមឃាត់គណនី Facebook រឺ ផេក ទាំងឡាយមិនអោយធ្វើការបង្ហោះរូបថតរឺវិដេអូ អាក្រាតកាយ (Nude) រូបភាពរឺវិដេអូហឹង្សារ (Violent) នោះទេ ប្រសិនបើល្មើសនឹងគោលការណ៍ Facebook នោះម្ចាស់គណនីនឹងត្រូវបានគេធ្វើការព្រមាន ហើយប្រសិនបើនៅតែបន្តសកម្មភាពបែបនេះទៀតនោះនឹងត្រូវបាន Facebook បិទផេកចោលតែម្តង (Disable Page)។

នាយពែកមី បានរៀបរាប់ថា៖ “អូយ ! ផុសរូបកូនកូនរាំម្សិលមុិញ ហ្វេកប៊ុកគំរាម ខិខិ ចែករំលែកបទពិសោធន៏ កាពារផេកកុំអោយខូច (ប្រហែលកំហុសកូនពៅ)”។ គួរបញ្ជាក់ផងដែរថា ការចែករំលែកបទពិសោធន៍របស់នាយពែកមី នេះដែរគឺវាជាប្រយោជន៍មួយសំរាប់បងប្អូនមួយចំនួនដែលមិនធ្លាប់ដឹងពីគោលការណ៍និងបញ្ហាមួយនេះ៕


