សិល្បៈ

តារាចម្រៀង អ៊ី វ៉ា សម្រេចចិត្តគាស់ផ្នូរម្តាយ ព្រោះតែមូលហេតុនេះមួយគត់

BY
Khmernote Media
June 4, 2020

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា អ៊ី វ៉ា បានសម្រេចចិត្តគាស់ផ្នូរម្តាយរបស់នាងដើម្បីរើទៅកាន់កន្លែងថ្មី ក៏ព្រោះតែផ្នូរម្តាយរបស់នាងប៉ះចំការកសាងផ្លូវល្បឿនលឿន។ ក្នុងពេលដែលគាត់ផ្នូរម្តាយជាទីស្រលាញ់នោះដែរ នាងបានឃើញរូបរាងម្តាយរបស់នាងម្តងទៀតក្រោយពេលដែលគាត់បានលាចាកលោកទៅអស់រយៈពេល៦ឆ្នាំ ហើយរូបរាងរបស់សពម្តាយគឺសល់តែស្បែកបន្តិចបន្តួចតែប៉ុណ្ណោះ។

កញ្ញា អ៊ី វ៉ា បានរៀបរាប់នៅលើគណនី Facebook នាងថា៖ “ចុងបញ្ចប់នៃជីវិតមនុស្ស សុំទោសជាមុនសម្រាប់រូបភាពតែគ្រប់យ៉ាងគឺជាការពិត ពេលម៉ែនៅរស់ម៉ែមានរូបរាង្គកាយស្អាត សាច់ឈាមស្រស់ថ្លា កម្លាំងមាំមួន ម៉ែជាមនុស្សល្អ ចរឹតស្លូតបូតប្រកបដោយធម៌ ម៉ែជាប្រពន្ធដ៏ល្អ ជាម៉ែដ៏ល្អអស្ចារ្យរបស់កូនៗ ម៉ែជាមនុស្សដែលរាប់ញាតិណាស់ រយះពេល6ឆ្នាំហើយដែលម៉ែស្លាប់ទៅម៉ែបានបន្សល់នៅឈ្មោះថ្លៃថ្នូរការអាណិតអាសូរពីមនុស្សគ្រប់គ្នាដែលស្គាល់ម៉ែគេនៅតែចងចាំថាម៉ែជាមនុស្សល្អ ថ្ងៃនេះកូនបានឃើញរូបរាង្គម៉ែម្ដងទៀត ម៉ែនៅសល់តែស្បែកបន្តិចបន្ទួចនិងគ្រោងឆ្អឹង ម៉ែលែងស្អាតដូចមុនហើយ តែម៉ែនៅតែជានារីដ៏ស្អាតសម្រាប់កូនៗ ម៉ែស្ថិតនៅក្នុងកែវភ្នែកនិងការចងចាំរបស់កូនៗជារៀងរហូត មូលហេតុដោយសាការសាងសង់ផ្លូវល្បឿនលឿនប៉ះចំផ្ទះម៉ែ(ម៉ុង)ទើបកូនត្រូវរើលើកអញ្ជើញម៉ែទៅដាក់ផ្ទះថ្មី 30-05-2020 សូមអោយសុខសប្បាយត្រជាក់ត្រជុំចម្រុងចម្រើន សិរីសួស្ដី មានលាភជយ័មង្គលដល់គ្រួសារបងប្អូនកូនចៅគ្រប់គ្នា”៕

Share This Post: