ថ្លេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 កំពុងត្រូវប៉ាន់ខ្លាំង សម្រាប់អ្នកសិក្សាតាមអនឡាញ និយោជកនិយោជិត
ស្ថិតនៅក្នុងកាលៈទេសៈនេះ ការសិក្សា បំពេញការងារ ប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម លើអនឡាញ បានក្លាយទៅជាទីពេញនិយមបំផុតសម្រាប់មនុស្សជាតិទូទាំងសកលលោក។ ឧបករណ៍ឆ្លាតវៃនៃរបកគំហើញបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនហួវៃគឺ ថ្លេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 កំពុងតែដើរតួនាទីយ៉ាងសំខាន់សម្បូរបែបលើសបីកុំព្យូរទ័រ និងថេបប្លេតធម្មតាៗ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗធ្វើឲ្យថេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro លេចធ្លោ និង៖

ខ្មៅដៃវេទមន្ត HUAWEI M-pencil
ចំណុចលេចធ្លោបំផុតនៃ Huawei MatePad Pro នោះគឺ ខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ថេបប្លេត Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ អាស្រ័យនេះ មិនថាកូនតូចៗ សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន ឬម្ចាស់អាជីវកម្មនានា អាចបំពេញការសិក្សា ឬការងារតាមអនឡាញកាន់តែមានប្រសិទ្ធិភាព និងរហ័សទ្វេរដងថែមទៀតផង។

តូចតែខ្លឹម
ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ មិនត្រឹមតែមានរាងតូចងាយស្រួលប្រើនៅតាម នៅការិយាល័យ គេហដ្ឋាន បង្រៀនបុត្រធីតា ឬដាក់តាមខ្លួនពេលធ្វើដំណើរតាមរថយន្ត ឬក៏យន្តហោះប៉ុណ្ណោះទេ ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro បំពាក់នូវ Multi-Window អាចប្រើប្រាស់បំពេញកិច្ចការងារ អាជីវកម្ម ពាណិជ្ជកម្ម សិក្សាតាមអនឡាញ ឬ ការកម្សាន្តនានា កាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ដូចជា អាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ ឆាតបណ្តើរ ឬក៏កែរូបថតបណ្តើរ ដែលកុំព្យូទ័រ និង ថេបប្លេតធម្មតាពុំទាន់មានមុខងារនេះនៅឡើយ។ ម្យ៉ាងវិញទៀត មុខងារ Huawei APP Multiplier អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ APP ក្នុងពេលតែមួយ ខណៈម្ខាងបង្ហាញរូបភាព និងម្ខាងទៀតបង្ហាញព័ត៌មានលម្អិតសម្រាប់អ្នកអានលម្អិត និយាយរួមគឺ Multiply Your View តែម្តង។
https://youtu.be/rxufoiRH9c0

ថេបប្លេតដំបូងគេដែលទ្រទ្រង់ Share អេក្រង់ទូរស័ព្ទដៃ
ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ពិសេសជាងកុំព្យូទ័រ ឬថេបប្លេតដទៃទៀតដែលកំពុងចរាចរលើទីផ្សារត្រង់មានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ តាមរយៈ Huawei Share multi-screen collaboration បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។
https://youtu.be/uijn7JAfsv8

កាមេរ៉ាថតរូបកម្រិតអាជីព
Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។
https://youtu.be/2Wv8qgJA5Yg

ប្រើប្រាស់នូវបន្ទះឈីបលំដាប់កំពូល Kirin 990 flagship chipset
Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0 ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់ ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh ហើយជាថេបប្លេតដំបូងគេដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។
https://youtu.be/toPK6QGVv_c

សរុបមក ជ្រើសរើសយកថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro $699 សម្រាប់ខ្លួនឯង ឬបុត្រធីតាពិតជាមិនខកបំណងទេ ព្រោះភ្ជាប់នូវបច្ចេកវិទ្យាទំនើបឈានមុខសម្បូរបែបងាយស្រួលប្រើប្រាស់បំពេញកិច្ចប្រចំាថ្ងៃ និងការសិក្សាតាមអនឡាញបានរហ័សទាន់ចិត្ត និងប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងខ្មៅដៃវេទមន្ត Huawei M-Pencil។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងហាងលក់កុំព្យូទ័រនានារួមមាន៖
ភ្នំពេញ
1. Nojima (Cambodia) Tel: 093 601 601 / 093 605 606
2. V Stor Computer Tel: 092 775 549
3. KC Pone Palace Tel: 070 234 222
4. Gold One Computer Tel: 093 909 878
5. Chantra Computer Tel: 077 630 077
6. Khun Eng Computer Tel: 012 477 868
7. Smart Axiata Tel: 010 202 857
8. Heng Vichet Tel: 081 337 373
9. Raksmey Bayon (New) Tel: 078 988 889
10. Leang Pov Tel: 012 777 833
11. T.N Tel: 010 959 525
12. CTK Tel: 081 771 515
13. C STORE Tel: 010 655 700
14. L.K.M Tel: 012 575 047
15. HOK LAY II Tel: 016 733 392
16. KHMER APSARA Tel: 081 3333 16
17. PISETH (TK) Tel: 085 756 585
18. Chomroen Tel: 081 53 7777
19. Sok Gech Phone Shop Tel: 015 866 998
20. RAKSMEY BAYON I Tel: 015 99 777 9
ក្រចេះ
1. LEANG HUY Tel: 012 85 58 38
សៀមរាប
1. ASEAN IT Computer Tel: 012 78 42 55
2. CRS Tel: 012 258 181



