មើលអត្ថបទនេះហើយប្រាកដជាថតរូបដោយប្រើកាមេរ៉ាស្មាតហ្វូនបានស្អាតជាងមុនមិនខាន! (មានវីដេអូ)
- May 7, 2018
ក្នុងសម័យនេះ អ្នកមិនចាំបាច់ត្រូវចំណាយលុយច្រើនលើប្រភេទកាមេរ៉ាឌីជីថលដើម្បីទទួលបានរូបភាពល្អឡើយ ពោលគឺស្មាតហ្វូនដែលនៅក្នុងហោប៉ៅអ្នកអាចធ្វើអ្វីបានច្រើនជាងអ្នករំពឹងទៅទៀត។ ក្នុងអត្ថបទនេះ យើងនឹងណែនាំលោកអ្នកនូវវិធីសាស្ត្រមួយចំនួនក្នុងការថតរូបដោយប្រើស្មាតហ្វូន ដើម្បីទទួលបានរូបភាពស្អាតគួរជាទីគាប់ចិត្ត។
– ពេលវេលា
គុណភាពនៃពន្លឺ គឺជាអ្វីៗគ្រប់យ៉ាង ពោលគឺប្រសិនបើអ្នកថតរូបនៅខាងក្រៅ នោះពេលវេលាដែលល្អបំផុតគឺមានពីរនេះឯង។ ទីមួយគឺថ្ងៃរះ និងទីពីរគឺថ្ងៃលិច។

– កុំថតកុងជាមួយនឹងពន្លឺ
ប្រសិនបើអ្នកថតរូបនៅកណ្ដាលថ្ងៃ នោះគួរជៀសវៀង Focus លើមនុស្សឲ្យកុងទៅនឹងពន្លឺថ្ងៃ។ អ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមរកកន្លែងផ្សេងដែលមិនកុង រឺមានពន្លឺខ្សោយ។ មួយវិញទៀត ការថតរូបពេលមេឃទើបនឹងភ្លៀងរួចក៏ជាការល្អដែរ។
– ព្យាយាមចាប់យកពន្លឺឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
Sensor ដែលបំពាក់ក្នុកាមេរ៉ារបស់ស្មាតហ្វូនគឺមានទំហំកំណត់របស់វា ពោលគឺប្រសិនបើអ្នកចាប់យកពន្លឺដែលជះខ្លាំង នោះផ្ទៃផ្សេងៗទៀតនឹងងងឹត។ ដូចនេះ ដើម្បីផលិតរូបភាពដែលមានពន្លឺស្អាត នោះអ្នកត្រូវចុចចំណុច Focus ឲ្យចំពន្លឺ រឺមេឃដើម្បីកុំឲ្យបាត់បង់គុណភាពនៃរូប រឺពន្លឺជះខ្លាំងពេក។ ទោះជាយ៉ាងណា ថ្វីបើរូបភាពទាំងនោះងងឹតមែន អ្នកក៏អាចប្រើប្រាស់កម្មវិធីកែសម្រួលរូបភាពដើម្បីកែច្នៃបានតាមក្រោយផងដែរ។

– ការចាប់ប្លង់
ក្នុងវិស័យថតរូប Rule of thirds គឺជាបន្ទាត់ណែនាំដែលជួយឲ្យអ្នកថតកំណត់លើប្លង់បានកាន់តែល្អ។ ភាគច្រើននៃស្មាតហ្វូន គឺមានភ្ជាប់មកជាមួយនឹងបន្ទាត់នេះ ដែលនឹងធ្វើឲ្យអ្នកថតកាន់តែងាយស្រួល។
ប្រសិនបើអ្នកថតរូបមនុស្ស នោះព្យាយាមចាប់យកប្លង់ពេញ ពោលគឺកុំឲ្យសល់ផ្ទៃខាងលើធំពេក។ ផ្ទុយទៅវិញប្រសិនបើអ្នកថតរូបទេសភាព ព្យាយាមចាប់យកផ្ទៃខាងក្រោយឲ្យស៊ីគ្នាទៅនឹងកម្រឹត Depth។


– ទាញយកកម្មវិធីកែសម្រួល
សម្រាប់មុខងារកាមេរ៉ាស្រាប់ គឺពុំសូវមានការគ្រប់គ្រង រឺកំណត់ច្រើនឡើយ។ ដូចនេះ បន្ទាប់ពីថតរូបហើយ អ្នកត្រូវរកកម្មវិធីជំនួយដើម្បីធ្វើឲ្យរូបកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាត។ យើងសូមណែនាំលោកអ្នកឲ្យទាញយកកម្មវិធី Camera+ នេះយកទៅប្រើប្រាស់ ព្រោះវាអាចអនុញ្ញាតឲ្យអ្នកកំណត់លើកម្រឹត ISO, Shutter, Aperture និងអ្វីៗជាច្រើនផ្សេងទៀត។

– មុខងារ Portrait
ស្មាតហ្វូនកំពូលមួយចំនួនដូចជា iPhone-X, Google’s Pixel និង Samsung Galaxy S9 គឺមានភ្ជាប់មកជាមួយនឹងមុខងារ Portrait ដែលអាចកំណត់លើកម្រឹត Depth of field បាន ដូចប្រភេទកាមេរ៉ា DSLR ដែរ។

– Selfie
ជាធម្មតាកាមេរ៉ាមុខរបស់ស្មាតហ្វូន គឺមិនខ្លាំងដូចកាមេរ៉ាក្រោយឡើយ។ ដូចនេះ បើជៀសបានគួរតែជៀសទៅ ពោលគឺប្រើកាមេរ៉ាក្រោយជំនួសវិញ រឺហៅនរណាម្នាក់ឲ្យជួយថត។
– ទិញគ្រឿងបរិក្ខាបន្ថែម
វិធីសាស្ត្រដ៏ល្អមួយដើម្បីផលិតបានរូបភាពល្អគាប់ចិត្ត គឺប្រើប្រាស់ lens នេះឯង។ លោកអ្នកអាចស្វែងរកទិញប្រភេទកញ្ចក់ lens មួយចំនួនយកទៅប្រើប្រាស់ ហើយព្យាយាមយល់ពីគុណប្រយោជន៍របស់វា។



Fu
ប្រភព៖ cnbc
- Share This Post:






