គួរឲ្យសរសើរ! ទាំងនេះគឺជាករណីទាំង7 ដែល Apple Watch បានជួយជីវិតមនុស្ស!
- May 7, 2018
មនុស្សភាគច្រើនដែលនិយមទិញផលិតផល Apple Watch យកទៅប្រើប្រាស់ គឺដើម្បីមូលហេតុមួយចំនួនដូចជា ការថែរក្សាសុខភាព និងកាយសម្បទាឲ្យបានរឹងមាំផងដែរ។ ទោះជាយ៉ាងណា ផលិតផលនាឡិកានេះគឺមានអ្វីច្រើនជាងនេះទៅទៀត ពោលគឺមិនមែនគ្រាន់តែជានាឡិកាសម្រាប់មើលម៉ោងឡើយ។

អ្វីដែលអស្ចារ្យបំផុតសម្រាប់ Apple Watch គឺមានភ្ជាប់មកជាមួយនឹង sensor ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានពេលរឿងនឹកស្មានមិនដល់កើតឡើង។ តាមរយៈមុខងារវាស់ចង្វាក់បេះដូង និងមុខងារសង្គ្រោះបន្ទាន់ផ្សេងទៀត នាឡិការនេះនឹងអាចផ្ដល់ជាសញ្ញាឲ្យអ្នកប្រើប្រាស់ដឹងពីការគម្រាមកំហែងដល់ជីវិត និងជួយទាក់ទងទៅនឹងដល់សមាជិកផ្សេងទៀតឲ្យមកជួយបានទាន់ពេលវេលា។ ក្នុងថ្ងៃនេះដែរ យើងនឹងលើកយកករណីមួយទៀតដែល Apple Watch បានជួយដល់ជីវិតមនុស្សម្នាក់ ហើយនេះក៏ជាលើកទី7 ដែរ។
1/ ក្មេងជំទង់ម្នាក់រស់នៅក្នុងរដ្ឋ Florida
ក្នុងខែនេះតែម្ដង ក្មេងជំទង់ដែលរស់នៅក្នុងរដ្ឋ Florida បានប្រាប់សារពត៌មាន Tampa Bay ទាក់ទងទៅនឹង Apple Watch ដែលបានជួយជីវិតនាង។ រឿងហេតុដំបូង គឺកើតឡើងក្នុងថ្ងៃអាទិត្យ នៅឯព្រះវិហារមួយ ដែលក្នុងខណៈពេលនោះ Apple Watch របស់នាងបានជូនដំណឹងដល់នាង និងគ្រួសារនាងឲ្យដឹងពីស្ថានភាពសុខភាពធ្ងន់ធ្ងរ ហើយជម្រុញឲ្យពួកគេស្វែងរកការព្យាបាលភ្លាមៗ។ ក្មេងស្រីមា្នក់នោះមានឈ្មោះថា Deanna Recktenwald បានទទួលសញ្ញាធ្ងន់ធ្ងរពីចង្វាក់បេះដូងរបស់នាង ដោយលោតដល់ 190 BPM ឯណោះ។ ភ្លោមនោះ Recktenwald ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីព្យាបាល ហើយនាងពិតជាអរគុណដល់នាឡិកាដែលនាងពាក់នៅនឹងដៃមែនទែន។

2/ ម្ដាយ និងកូនម្នាក់
កាលពីចុងឆ្នាំមុន ស្ត្រីវ័យ 24ឆ្នាំម្នាក់ និងកូនអាយុ 9ខែបាននឹងកំពុងបើកបរតាមផ្លូវ ហើយក៏ប៉ះគ្នាទៅនឹងបុរសស្រវឹងម្នាក់ដែលប្រុងនឹងវាយប្រហារលើនាង។ ស្ត្រីម្នាក់នោះមានឈ្មោះថា Kacie Anderson ហើយនាងបាននិយាយថា ខណៈពេលនោះ នាងពិតជាមានភាពភ័យខ្លាចមែនទែន ហើយដោយសារស្ថានភាពច្របូកច្របល់ នាងរក iPhone របស់ខ្លួនមិនឃើញឡើយ តែជាសំណាងល្អ នាងបានប្រើប្រាស់ Apple Watch ដើម្បីហៅទៅកាន់លេខសង្គ្រោះបន្ទាន់តាមរយៈមុខងារ SOS។ ពេលក្រុមសង្គ្រោះបន្ទាន់មកដល់ Anderson និងកូនប្រុសត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ។

3/ បុរសម្នាក់រស់នៅក្នុងទីក្រុង Brooklyn
កាលពីខែតុលា កន្លងទៅនេះ បុរសរស់នៅក្នុងទីក្រុង Brooklyn ម្នាក់បាននិយាយថា Apple Watch របស់ខ្លួនបានជូនដំណឹងពីស្ថានភាពគម្រាមកំហែងដល់អាយុជីវិតនៃជម្ងឺរបស់គាត់ ហើយតម្រូវឲ្យរកវិធីដោះស្រាយភ្លាម។ បុរសម្នាក់នោះមានឈ្មោះថា James Greene ហើយលោកបានសរសេរហេតុការណ៍នេះនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី13 ខែតុលា ឆ្នាំ2017 មកម្លេះ។
បន្ទាប់ពីទទួលបានការជូនដំណឹងភ្លាម លោក Greene បានទៅជួបនឹងដុកទ័រភ្លាម ហើយជាលទ្ធផលគឺគាត់មានជម្ងឺស្ទះសរសៃឈាមសួត។ ដុកទ័របាននិយាយថា នេះគឺជាដំណាក់កាលចុងក្រោយហើយ ដោយសារសរសៃអាកទែរក្នុងសួតត្រូវបានទប់ស្កាត់។ ទោះជាយ៉ាងណា លោកនៅតែសប្បាយចិត្ត ព្រោះយ៉ាងហោចណាស់លោកទទួលបានការព្យាបាលទាន់ពេលវេលា។
4/ កីឡាករបាល់ទាត់ម្នាក់
ការកើនឡើងនៃអត្រាចង្វាក់បេះដូង គឺជាលទ្ធផលនៃការធ្វើលំហាត់ប្រាណខ្លាំងពេក ហើយពេលខ្លះវាក៏អាចបង្កជាគ្រោះថ្នាក់ដែរ។ ទោះជាយ៉ាងណា នេះគឺជាករណីមួយទៀតហើយដែល Apple Watch បានផ្ដល់ជាដំណឹងដល់កីឡាករបាល់ទាត់រូបនោះ ពេលកំពុងលេងបាល់ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
5/ ប្រជាជនទីក្រុង New York ម្នាក់
លោក William Monzidelis គឺជាប្រជាជនមួយរូបដែលរស់នៅក្នុងទីក្រុង New York បានលើកឡើងថា Apple Watch បានជួយជីវិតគាត់។ កាលពីប៉ុន្មានថ្ងៃមុននេះ Monzidelis ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពមួយចំនួនដោយនាឡិកាដែលខ្លួនកំពុងពាក់ ព្រោះសម្ពាធឈាមឡើងខ្ពស់ពេក។ ប៉ុន្ដែ ក្រោយមកបុរសម្នាក់នោះចាប់ផ្ដើមមានអារម្មណ៍អស់កម្លាំង និងចាប់ផ្តើមហូរឈាម ភ្លោមនោះគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
6/ ជម្ងឺគាំងបេះដូង វាយប្រហារអ្នកជម្ងឺមួយរូប
Apple Watch ត្រូវបានគេស្គាល់ថា ជាឧបករណ៍វាស់ចង្វាក់បេះដូងដ៏មានប្រយោជន៍ ហើយនេះក៏ជាករណីមួយដែលផលិតផលនេះបានជួយដល់អ្នកមានជម្ងឺបេះដូងម្នាក់។ Scott Killian គឺជាឈ្មោះអ្នកជម្ងឺវ័យ 50ឆ្នាំ ដែលត្រូវបាន Apple Watch ផ្ដល់ដំណឹងឲ្យស្វែងរកការព្យាបាលភ្លាមៗតាំងពីម៉ោង 1ទាបភ្លឺមកម្លេះ។ បន្ទាប់ពីទទួលបានដំណឹង គាត់បានធ្វើដំណើរទៅមន្ទីរពេទ្យភ្លាម ហើយស្ថានភាពជម្ងឺក៏បានប្រសើរឡើង។
7/ និស្សិតម្នាក់ ដែលស្ថិតក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដ
និស្សិតមហាវិទ្យាល័យម្នាក់មានឈ្មោះថា Casey Bennett វ័យ 22ឆ្នាំ បានកំពុងធ្វើដំណើរទៅផ្ទះ ហើយក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍។ រថយន្ដរបស់គាត់បានគាំងជាប់ទៅនឹងរថយន្ដមួយគ្រឿងទៀត ដែលជាហេតុធ្វើឲ្យគាត់ជាប់ទៅណាមិនរួចដោយសារខ្សែក្រវ៉ាត់។ មិនតែប៉ុណ្ណោះ គាត់រក iPhone របស់ខ្លួនមិនឃើញឡើយ តែសំណាងល្អ Apple Watch ដែលគាត់ពាក់គឺមានភ្ជាប់មកជាមួយនឹងមុខងារសង្គ្រោះបន្ទាន់ SOS ដែលធ្វើឲ្យលោកអ្នកទាក់ទងរកជំនួយបានទាន់ពេលវេលា។

Fu
ប្រភព៖ idropnews
- Share This Post:






