ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីថែរក្សាសក់ងាយៗទាំង ៦ដែលជួយឲ្យសក់លូតលាស់ឆាប់រហ័ស

    BY Khmernote Media May 7, 2018
    វិធីថែរក្សាសក់ងាយៗទាំង ៦ដែលជួយឲ្យសក់លូតលាស់ឆាប់រហ័ស

    នារីតែងតែជួបប្រទះសក់ខូច មិនងាយនឹងវែងជាហេតុធ្វើឲ្យពួកគេត្រូវចំណាយពេលនៅក្នុងការតសក់នៅពេលមានកម្មវិធីម្ដងៗ។ ពេលនេះអ្នកអស់បារម្ភទៀតហើយដោយគ្រាន់តែអនុវត្តន៍តាមវិធីងាយៗទាំង ៦នេះដើម្បីធ្វើឲ្យសក់លូតលាស់បានឆាប់រហ័ស៖

    ១. ផ្លាស់ប្ដូរសាប៊ូកក់សក់៖​ អ្នកគួរតែរកផលិតផលណាដែលជំនួយដល់ស្បែកក្បាល ក៏ដូចជាជួយពន្លឿននៃការលូតលាស់នៃសក់ ព្រោះថាសាប៊ូខ្លះក៏ជាវីតាមីនជួយដក់សរសៃសក់បានដែរ។

    ២. ប្រើប្រាស់សេរ៉ូម៖ នៅពេលដែលអ្នកកក់សក់រួចអ្នកគួរតែប្រើសេរ៉ូម ដើម្បីជំនួយដល់សរសៃសក់ ជាពិសេសធ្វើឲ្យគល់សក់មានភាពរឹងមាំ ក៏ដូចជាជួយឲ្យសក់ដុះបានលឿន។

    ៣. នេះជាវិធីតាមបែបធម្មជាតិដោយអ្នកមិនចាំបាច់ប្រើនូវផលិតផលគីមី៖

    • អ្នកយកប្រេងអូលីវ ២ស្លាបព្រាលាយជាមួយនឹងស៊ុតឲ្យសព្វបន្ទាប់មកយកមកលាបនៅលើស្បែកក្បាល ដោយទុករយៈពេល ១ម៉ោងចាំលាងទឹកចេញ។ វិធីនេះជួយឲ្យសក់អ្នកឆាប់វែង និងមើលមកសក់អ្នករលូងស្អាតតាមបែបធម្មជាតិ។
    • អ្នកគ្រាន់តែយកប្រេងផ្លែទំពាងបាយជូរយកមកលាបលើក្បាលនិងម៉ាស្សាស្រាលដើម្បីឲ្យប្រេងជ្រាបចូលក្នុងស្បែកក្បាលនិងសក់បានល្អ។
    • ប្រេងក្រូចសើច យកមកលាបសក់ រឺក៏អ្នកអាចយកវាទៅលាយជាមួយនឹងសាប៊ូកក់សក់សក់ដើម្បីជួយឲ្យសក់មានសំណើម ក៏ដូចជាធ្វើឲ្យសក់ឆាប់មានការលូតលាស់ឆាប់រហ័ស។

    ៤. ធ្វើការម៉ាស្សាស្បែកក្បាល៖ អ្នកគួរតែធ្វើការម៉ាស្សាស្បែកក្បាលយ៉ាហោចណាស់ឲ្យបាន ៣នាទីក្នុងមួយថ្ងៃបន្ទាប់ពីកក់សក់រួច ព្រោះថាការធ្វើម៉ាស្សានេះវាជួយជំរុញលំហូរឈាមទៅកាន់សក់បានយ៉ាងល្អ។ ជាងនេះទៅទៀតនៅមុនពេលចូលគេងអ្នកគួរតែធ្វើការសិតសក់ថ្នមៗ ដើម្បីឲ្យសរសៃសក់អ្នកលូតលាស់ល្អ។

    ៥. បរិភោគអាហារដែលមានជីជាតិ៖ របបអាហារមិនល្អក៏អាចជះឥទ្ធិពលដក់ស្បែកក្បាលផងដែរ ហេតុនេះអ្នកត្រូវបរិភោគអាហារណាដែលសំបូរទៅដោយប្រូតេអ៊ីន និងអាហារដែលមានវីតាមីន Bមានដូចជា សាច់, ត្រី, ល្ពៅ, សណ្ដែក, បាយ, គ្រាប់ធញ្ញជាតិ ក៏ដូចជាបន្លែបៃតងជាដើម។

    ៦. កាត់សក់ដែលខូចចេញ៖ បើទោះបីជាអ្នកកំពុងតែមានបញ្ហាសក់មិនឆាប់ដុះក៏ដោយ ប៉ុន្ដែបើសិនជាសក់របស់អ្នកខូចអ្នកគួរតែកាត់ចេញព្រោះថានៅពេលដែលកាត់សក់ខូចចេញសក់ថ្មីនិងមានការលូតលាស់ឆាប់រហ័សជាងមុន៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post: