ហួសចិត្ត ! ព្រះសង្ឃមួយអង្គរងការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបានលួចថតរូបស្រីក្រមុំម្នាក់នៅលើរថភ្លើង
បរទេស ៖ក្នុងពេលបច្ចុប្បន្នប្រជាជនចាប់ផ្តើមអស់ជំនឿទៅលើសាសនាដោយសារតែទង្វើររបស់ជនខិលខូចមួយចំនួន ដែលធ្វើយកសាសនាមកធ្វើជាគ្រឿងបាំងមុខដើម្បីប្រព្រឹត្តិអំពើរមិនសមគួរផ្សេងៗរបស់ខ្លួន។ តាមរយៈប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលព្រះសង្ឃមួយអង្គបែរជាព្យាយាមលួចថតរូបក្មេងស្រីម្នាក់ខណៈពេលនាងកំពុងឈរនៅលើរថភ្លើង។

កាលពីថ្ងៃទី០៧ ខែឧសភានេះអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ដែលមានគណនីឈ្មោះ “Kamonwat Rojjanadechakul” បានបង្ហោះរូបថតហួសចិត្តមួយ ដែលបង្ហាញពីសកម្មភាពព្រះសង្ឃមួយអង្គកំពុងព្យាយាមលួចថតរូបស្រីក្រមុំម្នាក់។ បន្ទាប់ពីរូបនេះចេញផ្សាយលើបណ្តាញសង្គមមានការចែករំលែកយ៉ាងច្រើន និងរងការរិះគន់យ៉ាងខ្លាំងពីបណ្តាលអ្នកប្រើប្រាស់អ៊ីនអឺណែតទាំងនេះ។ វាជាទង្វើរដែលមិនសមរម្យនឹងធ្វើនោះឡើយក្នុងនាមជាព្រះសង្ឃមួយអង្គ តែក៏មិនមាននរណាម្នាក់ដឹងថាព្រះសង្ឃនេះធ្វើដំណើរមកពីណា ហើយទៅកាន់ទីណានោះទេ។ អ្នកនិយមលេងអ៊ីនធឺណែតបានស្នើរសុំអោយក្រសួងធម្មការនិងសាសនាអន្តជាតិ ជួយពិនិត្យឡើងវិញជុំវិញនឹងអាកប្បកិរិយារបស់សង្ឃទាំងពីអង្គនេះ៕
អត្ថបទ ៖ Mali
ប្រភព ៖ sanook