ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ពូជសត្វស្វា Orangutan ដ៏គួរឲ្យស្រលាញ់បំផុត ទើបតែរកឃើញឆ្នាំមុនសោះ ឥឡូវប្រឈមនឹងការផុតពូជហើយ

    BY Khmernote Media May 7, 2018
    ពូជសត្វស្វា Orangutan ដ៏គួរឲ្យស្រលាញ់បំផុត ទើបតែរកឃើញឆ្នាំមុនសោះ ឥឡូវប្រឈមនឹងការផុតពូជហើយ

    ប្រភេទសត្វស្វាដ៏កម្របំផុតមួយ ដែលគេទើបនឹងរកឃើញកាលពីឆ្នាំមុន កំពុងស្ថិតក្រោមការផុតពូជហើយ។ ប្រភេទនោះត្រូវបានគេដាក់ឈ្មោះឲ្យថា Tapanuli Orangutans ហើយនៅលើពិភពលោក ប្រភេទនេះនៅសល់ត្រឹមជាង 800ក្បាលទៀតប៉ុណ្ណោះ។ ដោយឡែក Orangutans ត្រូវបានគេស្គាល់ថា ជាប្រភេទសត្វស្វាដ៏ឆ្លាតវ័យ និងគួរឲ្យស្រលាញ់បំផុត។

    ដំបូងឡើយ ប្រភេទសត្វស្វានេះត្រូវបានគេរកឃើញនៅឯកោះ Sumatra ប្រទេស Indonesia ប៉ុន្ដែ រហូតមកដល់បច្ចុប្បន្ន Orangutans កំពុងដើរទៅរកការផុតពូជមែនទែនហើយ។ ស្របពេលជាមួយគ្នានេះ លោកសាស្ត្រាចារ្យ William Laurance មកពីសាកលវិទ្យាល័យ James Cook ប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា “ស្ថិតក្រោមការសិក្សារស្រាវជ្រាវអស់រយៈពេលជិត 40ឆ្នាំ ខ្ញុំគិតថា ខ្ញុំពិតជាមិនដែលបានឃើញអ្វីដែលគួរឲ្យសោកសង្រែកបែបនេះទេ។”

    អ្នកស្រាវជ្រាវបានរកឃើញនូវវិធីសាស្ត្រការពារថ្មីមួយឲ្យប្រភេទស្វា Orangutans គឺសាងសង់រនាំងការពារហៅថា Batang Toru ដែលមានតម្លៃរហូតដល់ 1.6ពាន់លានដុល្លារឯណោះ សាងសង់ដោយក្រុមហ៊ុនរបស់ប្រទេសចិនដែលមានឈ្មោះថា Sinohydro។

    Fu

    ប្រភព៖ metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay