ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អ៉ឹម ជីវ៉ា និង នាងសុខា អាចនឹងអស់និស្ស័យត្រឹមនេះ ក្រោយធ្លាយវិដេអូ សុខា រៀបរាប់ថាគ្រូពេទ្យកែសម្ផស្ស អោយនាងកុហកគេថាអត់ឈឺ

    BY Khmernote Media June 10, 2020
    អ៉ឹម ជីវ៉ា និង នាងសុខា អាចនឹងអស់និស្ស័យត្រឹមនេះ ក្រោយធ្លាយវិដេអូ សុខា រៀបរាប់ថាគ្រូពេទ្យកែសម្ផស្ស អោយនាងកុហកគេថាអត់ឈឺ

    កាលពីយប់មិញនេះដែរ លោក អ៉ឹម ជីវ៉ា បានបង្ហោះសារបង្កប់អត្តន័យមួយឃ្លាដែលធ្វើអោយមហាជនប៉ាន់ស្មានថាសារមួយឃ្លានេះលោកចង់និយាយសំដៅទៅ នាង សុខាសុខា ដែលជាអ្នកលេង Tik Tok ម្នាក់ធ្លាប់បានសមត្ថកិច្ចហៅទៅអប់រំ។ ដោយក្តីអាណិត លោក អ៉ឹម ជីវ៉ា បានប្រឹងជួយជ្រោមជ្រែង ស្វែងរកអ្នកជួយ សុខាសុខា រហូតមានអ្នកខ្លះឧបត្ថម្ភថវិកា ហើយអ្នកខ្លះអោយដល់ម៉ូតូថែមទៀតផង។ ប៉ុន្តែអ្វីដែលទទួលបានមកវិញនោះគឺ សុខា មិនអាចកែប្រែចរឹតរបស់ខ្លួនបានឡើយ ក្រោយមានធ្លាយវិដេអូ សុខា និយាយថា គ្រូពេទ្យ ដែលជួយនាងនោះគឺ បង្ខំអោយនាងនិយាយកុហក បងប្អូនមហាជនទៅវិញ។

    លោក អ៉ឺម ជីវ៉ា បានសរសេរថា៖ “សត្វក្រពើ សត្វតិរិច្ឆាន សត្វអសិរិពិស ទោះបីខំលើកតម្កើង ដុសលៀងវាអោយផុតពីជាតិជាសត្វឬចង់ចិញ្ចឹមវាអោយចូលក្នុងសង្គម ដ៏សុីវិល័យក៏វានៅតែមិនអាចកែចេញពីសារធាតុជាសត្វបានដដែល! ព្រោះចរិកសត្វក្រពើមិនអាចមកដេកលើពូកជាមួយមនុស្សបានទេ! មិនខុសពីមនុស្សទេ មនុស្សដែលខ្ញុំជួយបាន ខ្ញុំជួយនិងអោយអស់ពីលទ្ធភាព តែបើគេមិនចេះកែ មិនចេះជួយខ្លួនឯង ខ្ញុំក៏មិនអាចមិនជួយបន្តទៀតបានទេ..! ខ្ញុំមិនស្តាយលុយទេ តែខ្ញុំស្តាយពេលវេលារ ស្តាយទឹកចិត្ត ដែលខំលះបង់ធ្វើគ្រប់បែបយ៉ាង ដើម្បីខំកែអោយឡើងដែរ តែកែមិនឡើង តែមិនអីទេ ចាប់ថាបាបកម្មដែលពីជាតិមុនខ្ញុំជំពាក់គេ ជាតិនេះខ្ញុំសងវិញហើយ.! អ្នកដឹងបានដឹងថាខំហត់និងចាប់និងឈឺចិត្តប៉ុណ្ណា ដែលខំជួយមនុស្សហើយបែជាបានទទួលកំហុសមកវិញ តែខ្ញុំមិនខឹងបងប្អូនដែលជេខ្ញុំទេ ..! ហើយក៏ទុកថាជាបទពិសោធន៌នែមេរៀនជីវិតខ្ញុំចុះ។ លើក្បាលមានមេឃ ក្រោមជើងជាន់ដី អំពើល្អអាក្រក់មិនអាចច្របាច់បញ្ចូលគ្នាបានទេ អំពើល្អមិនសាបសូន្យ ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay