ស្រណោះ! គិតមកដល់ថ្ងៃនេះគឺ 20ឆ្នាំល្មមដែល iMac ដំបូងបង្អស់ត្រូវបានណែនាំដោយលោក Steve Jobs
- May 8, 2018
ក្នុងថ្ងៃនេះ គឺជាគម្រប់ខួប 20ឆ្នាំរបស់ផលិតផលកុំព្យូទ័រ iMac ដែលត្រូវបានណែនាំដោយលោក Steve Jobs ហើយ 20ឆ្នាំមុន ថ្ងៃនេះក៏ជាការចាប់ផ្ដើមប្រវត្តិសាស្ត្រ និងការផ្លាស់ប្ដូររបស់ក្រុមហ៊ុន Apple ដែរ។ ស្របពេលជាមួយនឹងបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple មានលុយជាច្រើនបំផុត ពោលគឺមិនដូចពីអតីតកាលឆ្នាំ1998 ដែលក្រុមហ៊ុននេះជួបបញ្ហាហិរញ្ញវត្ថុឡើយ។ មួយវិញទៀត បើគ្មាន iMac កាលពី 20ឆ្នាំមុននោះ iMac សព្វថ្ងៃក៏គ្មានដែរ។

កាលពីខែកក្កដា ឆ្នាំ1997 នាយកប្របត្តិរបស់ក្រុមហ៊ុន Apple គឺលោក Gil Amelio ឯលោក Steve Jobs វិញគឺជានាយកប្រតិបត្តិបណ្តោះអាសន្ន។ ជាមួយនឹងការអភិវឌ្ឍ និងលើកទឹកចិត្ត លោក Jobs មានបំណងចង់ឲ្យផលិតផលខ្លួនឈរនៅលំដាប់កំពូល និងប្រគួតប្រជែងជាមួយនឹងក្រុមហ៊ុនដទៃទៀតបាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ប្រព័ន្ធដំណើរការ Windows ត្រូវបានគេប្រើប្រាស់រហូតដល់ទៅ 95% ឯណោះបើធៀបទៅនឹងចំណែកទីផ្សារទាំងស្រុង។
ទោះជាយ៉ាងណា រហូតមកដល់ឆ្នាំ1998 ផលិតផល iMac ដំបូងបង្អស់ត្រូវបានបង្ហាញជាសាធារណៈ ដោយមានរូបរាងដូចជាប្រអប់មួយអញ្ចឹង។ អ្នកច្នៃម៉ូតកុំព្យូទ័រនេះមានឈ្មោះថា Jony Ive ហើយក្រោយៗមក ប្រភេទកុំព្យូទ័រនេះត្រូវបានអភិវឌ្ឍន៍ជាលំដាប់ រហូតអាចឈរលើទីផ្សារបានក្នុងតម្លៃរហូតដល់ទៅ $1,299 ឯណោះសម្រាប់ Bondi Blue iMac។
ដោយសារផលិតផលនេះ គឺជាប្រភេទកុំព្យូទ័រដំបូងដែលមានភ្ជាប់មកជាមួយនឹងម៉ាស៊ីន និងអេក្រង់នៅជាមួយគ្នាតែម្ដង វាបានធ្វើឲ្យមនុស្សជាច្រើនកោតសរសើរជាខ្លាំង។ មិនតែប៉ុណ្ណោះ iMac ដំបូងនេះក៏មានភ្ជាប់មកជាមួយនឹងមុខងារអស្ចារ្យៗជាច្រើនដែលដំណើរការពឹងផ្អែកលើរន្ធ USB ទាំងអស់ ជាមួយនឹងអង្គផ្ទុកទិន្នន័យស៊េរីថ្មី ខុសពីបណ្ដាកុំព្យូទ័រ Windows។
គួរបញ្ជាក់ផងដែរថា iMac គឺជាផលិតផលមួយ ក្នុងចំណោមផលិតដែលផ្ដើមដោយអក្សរ “i” ផ្សេងទៀតដែលទទួលបានជោគជ័យដូចជា iPhone និង iPad ជាដើម។
20 years ago today, Steve introduced the world to iMac. It set Apple on a new course and forever changed the way people look at computers. pic.twitter.com/GbKno7YBHl
— Tim Cook (@tim_cook) May 6, 2018
Fu
ប្រភព៖ bgr
- Share This Post:








