ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ទេវបុត្រខ្មៅ អ្នកនិពន្ធបទ “កណ្តៀវអូនស្រួយ” ត្រូវក្រសួងហៅដុះក្អែលម្សិលមិញ កើតទុក្ខមិនសុខចិត្ត ស្នើអោយក្រសួងពិនិត្យបទចម្រៀង “Hot Boy” របស់ វណ្ណដា ដើម្បីអោយស្មើភាពគ្នា

    BY Khmernote Media June 11, 2020
    ទេវបុត្រខ្មៅ អ្នកនិពន្ធបទ “កណ្តៀវអូនស្រួយ” ត្រូវក្រសួងហៅដុះក្អែលម្សិលមិញ កើតទុក្ខមិនសុខចិត្ត ស្នើអោយក្រសួងពិនិត្យបទចម្រៀង “Hot Boy” របស់ វណ្ណដា ដើម្បីអោយស្មើភាពគ្នា

    កាលពីម្សិលមិញនេះ ក្រោយពីការរិះគន់ពីមហាជនរួចមក រឿងអ្នកនិពន្ធរហ័សនាម “ទេវបុត្រខ្មៅ” និពន្ធបទ ” កណ្តៀវអូនស្រួយ និង បទស្រណោះអង្រែ” ដោយមានភាពលាយឡំជាពាក្យពេចន៍អាសអាភាសន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់វិធានការភ្លាមៗទៅកាន់អ្នកនិពន្ធ លោក អ៊ិច ចន្ថា ឲ្យធ្វើការសុំទោសជាសាធារណៈដល់មហាជន និងធ្វើសន្យាថាមិនតែងនិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។

    ស្រាប់តែថ្ងៃនេះនៅលើគណនីហ្វេសបុករបស់អ្នកនិពន្ធ អ៊ិច ចន្ថា រហ័សនាម “ទេវបុត្រខ្មៅ” បានកើតទុក្ខមិនសុខចិត្តដោយបានបង្ហោះវិដេអូបទចម្រៀងរបស់លោកវណ្ណា កាត់ត្រង់ប្រើពាក្យសំដីមិនសមរម្យ ដោយសរសេរថា៖ “ខ្ញុំបានធ្វើលិខឹតកែខ្លួន និងបានសុំទោសបងប្អូនទាំងអស់ទូទាំងប្រទេសហើយ ហើយក៏លុបបទកណ្តៀវអូនស្រួយចេញវិញដែរ តែដើម្បីស្មើភាពគ្នា សូមក្រសួងជួយត្រួតពិនិត្យបទមួយនេះផង ដោយការគោរព”។ តើប្រិយមិត្តគិតយ៉ាងណាដែរ?

    Share This Post:
    MPO4D jitutoto mpo4d Mpoplay