អន្តរជាតិ
ផ្ទុះភ្នំភ្លើងនៅអាមេរិក ប្រជាពលរដ្ឋប្រមាណជាង ១,៧០០ នាក់នាំគ្នាជម្លៀសចេញភ្លាមៗ
BY Khmernote Media
May 9, 2018
អាមេរិក៖ កាលពីម្សិលមិញនេះភ្នំភ្លើង Kilauea ដែលស្ថិតនៅក្នុងតំបន់ Leilani Estates ភាគខាងជើងរដ្ឋ Hawaii សហរដ្ឋអាមេរិក បានផ្ទុះឡើង និងបានបំផ្លាញសម្បត្តិធម្មជាតិ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា យ៉ាងហោចណាស់ផ្ទះនឹងអគារ ៣៥ ខ្នង ត្រូវបានបំផ្លាញទាំងស្រុងតែម្តង។ ប្រជានពលរដ្ឋដែលនៅរស់នៅក្នុងតំបន់ Leilani Estates ប្រមាណជា ១,៧០០ នាក់ ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួណចេញទៅកន្លែងដែលមានសុវត្ថិភាព។ សូមបញ្ជាក់ថាតំបន់ Leilani Estates មានចម្ងាយត្រឹមតែ ១៩ គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំភ្លើងដែលផ្ទុះនោះ។ សូមអញ្ជើញប្រិយមិត្តទស្សនា ទិដ្ឋភាពភ្នំភ្លើងដែលផ្ទុះនេះដូចខាងក្រោម៖
ប្រភព៖ asiantown


















