វិធីដ៏មានប្រយោជន៍សម្រាប់អ្នកដែលជួបបញ្ហាជំងឺទល់លាមក
ជំងឺទល់លាមកគឺជាជំងឺមួយប្រភេទដែលអ្នករាល់គ្នាតែងតែជួបប្រទះ មូលហេតុបណ្ដាលមកពីអ្នកកង្វះការធ្វើលំហាត់ប្រាណ, បរិភោគសាច់ច្រើនពេក និងកង្វះជាតិទឹក។ លើសពីនេះការដែលអ្នកប្រើប្រាស់ថ្នាំទល់លាមកគឺមានផលប៉ះពាល់ជាខ្លាំងដល់សុខភាព ដូចនេះដើម្បីជៀសវាងក្នុងការប្រើប្រាស់ថ្នាំអ្នកគួរតែអនុវត្តន៍តាមវិធីងាយៗខាងក្រោមនេះ៖
១. ជាតិសរសៃ៖ ក្នុងមួយថ្ងៃអ្នកត្រូវញ៉ាំបន្លែដែលមានជាត់សរសៃឲ្យបានពី២០ ទៅ៣០ក្រាម, ញ៉ាំផ្លែឈើឲ្យបាន២ ទៅ៣ផ្លែ, ចេកក៏មានអត្ថប្រយោជន៍ផងដែរប៉ុន្ដែអ្នកគួរតែយកទៅចំអិនឲ្យឆ្អិនជាមុនសិន បើសិនជាអ្នកមិនចូលចិត្តបរិភោគបន្លែ ផ្លែឈើអ្នកអាចបរិភោគជាគ្រាប់ធញ្ញជាតិជំនួសវិញក៏បានដែរ។
២. ទឹកដោះគោជូរ៖ អ្នកគួរតែព្យាយាមញ៉ាំវានៅមុនអាហារពេលព្រឹក ព្រោះជួយបង្កើនបាក់តេរីក្នុងពោះវៀ ដើម្បីបញ្ចេញជាតិពុលបានកាន់តែច្រើន។
៣. ផឹកទឹកឲ្យបានច្រើន៖ អ្នកគួរតែពិសារទឹកយ៉ាងហោចណាស់ឲ្យបាន ៨កែវក្នុងមួយថ្ងៃ ដែលវាស្រូបយកជាតិសរសៃដើម្បីជួយជម្រុញដល់ការធ្វើចលនានៅក្នុងពោះវៀនធំ។
៤. ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៖ នេះគឺផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបានព្រោះវាជួយបង្កើនកំលាំងនៃសាច់ដុំពោះដែលជំរុញដល់ក្រពះ៕
អត្ថបទ៖ Sai
ប្រភព៖mthai