សេដ្ឋីនីចិនដែលទទួលក្មេងកំព្រាជាង១១៨នាក់ធ្វើជាកូនធម៌ ពេលនេះត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធនឹងករណី…
ប្រទេសចិន ៖ សេដ្ឋីចិនម្នាក់ដែលទទួលចិញ្ចឹមកូនធម៌ជាង១១៨នាក់ពេលនេះត្រូវបានសមត្ថកិច្ចចិនឃាត់ខ្លួួន ទាក់ទងទៅនឹងករណីគំរាមកំហែងនិងរំខានដល់សន្តិសុខសង្គម។ ស្រ្តីវ័យ៤៨ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថាជាសេដ្ឋីនីប្រចាំតំបន់ Wuan ខេត្ត Hubei ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។ តាមរបាយការណ៍ប៉ូលិសបានបញ្ជាក់ថាកុមារកំព្រាដែលរស់នៅក្រោមការមើលថែរបស់នាងមានរហូតដល់១១៨នាក់។ ប៉ូលិសបានរកឃើញប្រាក់់ជាង២០លានយ័ន(ប្រហែល៣.១លានដុល្លារ)នៅក្នុងគណនីធនាគាររបស់នាង ដែលប្រាក់ទាំងអស់នោះត្រូវបានជាប់សង្ស័យមានពាក់ព័ន្ធនឹងករណីគំរាមកំហែងយកមក។

បន្ថែមលើការចោទប្រកាន់មួួនេះស្រ្តីនេះក៏កំពុងប្រឈមការការចោតប្រកាន់ថ្មីមួយដែលពាក់ព័ន្ធនឹងការបង្កើតអោយមានភាពរញ៉េរញ៉ាៃក្នុងសង្គមតាមរយៈការទទួលក្មេងមកចិញ្ចឹមដោយមិនស្របច្បាប់។ នៅក្នុងកំឡុងពេលស៊ើបអង្កេតកុមារកំព្រាដែលស្ថិតក្រោមការមើលថែរបស់ស្រ្តីម្នាក់នេះជាង៧៤នាក់ត្រូវប៉ូលិសបញ្ជូនទៅមន្ទីពេទ្យពិនិត្យសុខភាពនិងធ្វើការព្យាបាល។ ប៉ូលិសក៏បានសង្ស័យថាកុមារខ្លះជាប់ពាក់ព័ន្ធករណីត្រូវបានគេេយកមកជួញដូរ ប៉ូលិសក៏កំពុងតែធ្វើការពិនិត្យឈាមនិងក្រយៅដៃ ទៅប្រៀបធៀបជាមួយនឹងកុមារដែលលបានបាត់ខ្លួន។ ពេលនេះកុមារកំព្រាមួយចំនួនត្រូវបានគេចាត់ចែងបញ្ជូនទៅកាន់មណ្ឌលកុមារកំព្រារបស់រដ្ឋ ហើយធ្វើការទទួលខុសត្រូវលើថ្លៃចំនាយសេវាសុខភាពនិងការអប់រំទៀតផង៕




អត្ថបទ ៖ Mali
ប្រភព ៖ nextshark