សាហាវបាត់! Epic Games និង Marvel សហការគ្នាដើម្បីដាក់តួអង្គ Thanos ក្នុងរឿង The Avengers: Infinity War ទៅក្នុងហ្គេម Fortnite
- May 8, 2018
យោងតាមគេហទំព័រ Entertainment Weekly បានលើកឡើងថា ក្រុមហ៊ុន Epic Games និង Marvel កំពុងសហការគ្នាបង្កើតជំនាន់ថ្មីនៃហ្គេម Fortnite ដែលមានចំណងជើងថា “Infinity Gauntlet Limited Time Mashup” ក្នុងគោលបំណងផ្ដល់ជូនអ្នកលេងនូវអ្វីដែលថ្មី ប៉ុន្ដែរបៀបនៃការលេងគឺនៅដដែល ពោលគឺមនុស្សរាប់រយនាក់នឹងត្រូវបានទម្លាក់ទៅក្នុងកោះមួយ រួចប្រយុទ្ធគ្នាដើម្បីស្វែងរកអ្នកឈ្នះតែម្នាក់គត់ (Victory Royale)។

គួរបញ្ជាក់ផងដែរថា ចំពោះភាពខុសគ្នាក្នុងការប្រយុទ្ធនាជំនាន់ហ្គេមថ្មីនេះគឺ Infinity Gauntlet នឹងបង្ហាញខ្លួននៅក្នុងផែនទី ហើយនរណាម្នាក់ដែលរកឃើញវាមុនគេ នឹងក្លាយទៅជា Thanos ដែលមានភ្ជាប់មកជាមួយនឹង Infinity Stones ទាំង6 ផងដែរ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងនៅឡើយទេថា ប្រសិនបើអ្នកលេងណាម្នាក់បានក្លាយទៅជា Thanos នឹងអាចសម្លាប់អ្នកលេងពាក់កណ្ដាលផ្សេងទៀតក្នុងមួយប៉ប្រិចភ្នែក ដោយគ្រាន់តែផ្ទាត់ម្រាមដៃដូចក្នុងរឿង រឺយ៉ាងណា។ ដូចនេះ យើងចាំមើលទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា The Avengers: Infinity War និង Fornite Infinity Gauntlet mode នឹងអនុញ្ញាតឲ្យលេងក្នុងពេលវេលាកំណត់មួយប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី08 ខែឧសភា នេះតទៅ។ ហើយសម្រាប់ម៉ាស៊ីនដែលលេងហ្គេមនេះបានគឺមានដូចជា PC, PS4, Xbox, Mac និង iOS។
ប្រភព៖ technobuffalo
- Share This Post:











