ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ធ្វើអញ្ចឹងបានប្លែក ! ជីជី ធ្វើខួបកំណើត ស្លៀកពាក់ឈុតគេងយប់ ទាំងភ្ញៀវចូលរួមនិងម្ចាស់កម្មវិធី

    BY Khmernote Media June 15, 2020
    ធ្វើអញ្ចឹងបានប្លែក ! ជីជី ធ្វើខួបកំណើត ស្លៀកពាក់ឈុតគេងយប់ ទាំងភ្ញៀវចូលរួមនិងម្ចាស់កម្មវិធី

    កញ្ញារូបស្រស់ ជីជី ដែលជាពិធីការនីល្បីឈ្មោះ បានរៀបចំពិធីខួបកំណើតរបស់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ បានបង្ហាញពីភាពប្លែកគេ ដោយសារតែភ្ញៀវដែលចូលរួម ហើយនឹងម្ចាស់កម្មវិធីគឺសុទ្ធស្លៀកពាក់សំលៀកបំពាក់គេងយប់ទាំងអស់គ្នា ដោយក្នុងនោះគេឃើញមានវត្តមាន កញ្ញា សុភក្រ កុសុម៉ា និងនាយព្រែកផងដែរ។ កញ្ញា ពេជ្រ សូលីដា ហៅជីជី បានរៀបរាប់នៅលើហ្វេសប៊ុកនាងថា៖

    “ថ្ងៃនេះជាថ្ងៃខួបកំនេីតពិតប្រាកដ ថ្ងៃចាប់ភព តែឆ្លងយប់មិញរួចហេីយ Happy birthday to me thanks u everyone ❤ អរគុណម្ហូបពី Tola Tola”។ គួរបញ្ជាក់ផងដែរថា កញ្ញា ជីជី គឺជាពិធីការនី និងជាតារាសំដែងល្បីឈ្មោះ ហើយមកទល់នឹងបច្ចុប្បន្ន តារាស្រីរូបនេះ នៅតែមានឈ្មោះបោះសំលេងនៅលើសង្គមសិល្បៈ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay