សាឡាត់ ស្រីឡាង អាណិតអ្នកស៊ីឈ្នួលស្ពាយឥវ៉ាន់ អោយអ្នកផ្សងព្រេងឡើងភ្នំ ដល់ថ្នាក់ពោលពាក្យបែបនេះ
- June 15, 2020
ក្រោយការបង្ហោះរបស់លោក តាន់ គីមសួ ទាក់ទងនឹងយុវជនមួយក្រុមជួលអ្នកភូមិអោយស្ពាយឥវ៉ាន់ឡើងផ្សងព្រេងនៅលើភ្នំដូចសត្វក្របីរួចមក តារាសម្តែងល្បីឈ្មោះមួយរូប គឺកញ្ញា សាឡាត់ ស្រីឡាង ក៏បានបង្ហាញអារម្មណ៍អាណិតដល់បងប្អូនអ្នកស៊ីឈ្នួលស្ពាយឥវ៉ានគេឡើងភ្នំផងដែរ។ កញ្ញា សាឡាត់ ស្រីឡាង បានបង្ហាញអារម្មណ៍នៅលើ Facebook របស់នាងថា ៖ “ខ្ញុំដឹងថាគាត់ទទួលលុយពីបងប្អូនតែសុំគិតពីគាត់ផងបេីអីវ៉ាន់ច្រេីនយកអ្នកស្ពាយអីវ៉ាន់អោយ 2.3 អ្នកទៅខ្ញុំដឹងថាអ្នកខ្លះគាត់ save លុយតែគិតពីចិត្តគាត់ផងធ្ងន់ណាស់បងប្អូនអេីយ”

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះមានយុវជនជាច្រើននាំគ្នាដើរកំសាន្តជាក្រុមៗ ដោយភាគច្រើនពួកគេនាំគ្នាដើរឡើងភ្នំបោះតង់កំសាន្ត មើលទេសភាពដ៏ស្រស់បំព្រងនៅក្នុងព្រៃភ្នំ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាស្តែងនៅតាមតំបន់នានាដូចជា តំបន់ភ្នំខ្នងផ្សា ស្ទឹងពពក និងតំបន់ជាច្រើនទៀត ហើយក្នុងនោះបងប្អូនអ្នកភូមិនៅតំបន់ទាំងនោះ បានប្រកបរបរជាអ្នកនាំផ្លូវ ក៏ដូចជាស៊ីឈ្នួលស្ពាយឥវ៉ាន់របស់ភ្ញៀវឡើងភ្នំផងដែរ៕




- Share This Post:






