បច្ចេកវិទ្យា

អ្នកប្រើ iPhone កុំទាន់ឡើង iOS 11.3 ប្រយ័ត្ននិយាយទូរស័ព្ទលែងលឺ

BY
Khmernote Media
May 8, 2018

មួយចំនួនតូចនៃម្ចាស់របស់ iPhone 7 និង 7 Plus បានសម្ដែងការមិនពេញចិត្តទាក់ទងទៅនឹងកំណែអភិវឌ្ឍថ្មីនៃប្រព័ន្ធដំណើរការ iOS ដែលបណ្ដាលឲ្យការហៅចេញ ចូលទូរស័ព្ទ និងមុខងារ Facetime មិនអាចលឺសម្លេងបាន។ ទោះជាយ៉ាងណា យោងតាមគេហទំព័រ Mac Rumours បានបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងដោះស្រាយបញ្ហានេះហើយ។

ការបែកធ្លាយអ៊ីម៉ែលផ្ទៃក្នុងមួយរបស់ក្រុមហ៊ុន Apple បានសរសេរថា “អតិថិជនមួយចំនួន នឹងមិនសង្កេតឃើញមានប៊ូតុង Speaker ទៀតទេក្នុងកំឡុងពេលហៅចេញ ចូលទូរស័ព្ទ ហើយបញ្ហានេះ ក៏ដើម្បីការពារអ្នកប្រើប្រាស់ពីការបញ្ចេញសម្លេងរាល់ពេលហៅទូរស័ព្ទ រឺ FaceTime ផងដែរ។” យ៉ាងណាមិញ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា បញ្ហានេះបណ្ដាលមកពីបច្ចេកទេស Software រឺមាននរណាម្នាក់វាយប្រហារប្រព័ន្ធដំណើរការ iOS។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់មិនបាច់ព្រួយបារម្មណ៍ឡើយ ព្រោះក្រុមហ៊ុន Apple នឹងមិនបណ្ដោយឲ្យបញ្ហាកើតឡើងលើប្រព័ន្ធដំណើរការខ្លួនបានយូរទេ។

Fu
ប្រភព៖ metro

Share This Post: