ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ក្តៅៗ ! លោកជំទាវ ហ៊ុន ស៊ីណាត សម្រេចដាក់ពាក្យបណ្តឹង ប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ទៅតុលាការក្រុងភ្នំពេញនៅព្រឹកនេះ

    BY Khmernote Media June 16, 2020
    ក្តៅៗ ! លោកជំទាវ ហ៊ុន ស៊ីណាត សម្រេចដាក់ពាក្យបណ្តឹង ប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ទៅតុលាការក្រុងភ្នំពេញនៅព្រឹកនេះ

    យោងតាមពាក្យបណ្តឹងមួយច្បាប់ដែលបង្ហោះផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង។

    ពាក្យបណ្តឹងដដែលនេះ ដែលបានបង្ហោះដោយលោក អ៉ឹម ជីវ៉ា បានអោយដឹងថាដែរថា លោកជំទាវ ហ៊ុន ស៊ីណាត បានប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា និងបក្សពួក ដោយទាមទារសំណងទៅតាមផ្លូវច្បាប់។ ទាក់ទងនឹងបញ្ហានេះដែរ មហាជនកំពុងរង់ចាំមើលថា រឿងរ៉ាវពាក្យបណ្តឹងមួយនេះនឹងទៅជាយ៉ាងណាទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay