សិល្បៈ

ម៉េង កែវពេជ្ជតា ថានឹងចូលបំភ្លឺតាមបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត តែឆ្ងល់ថា ហេតុអ្វីលោក អ៉ឹម ជីវ៉ា យករូបគាត់ក្នុងឥរិយាបថមួយនេះ មកបង្ហោះភ្ជាប់ជាមួយពាក្យបណ្តឹង?

BY
Khmernote Media
June 16, 2020

កាលពីពេលថ្មីៗនេះ មានរឿងដ៏រសើបមួយទាក់ទងនឹងការដាក់ពាក្យបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅតុលាការក្រុង ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង។ ភ្លាមៗអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានឆ្លើយតបទៅវិញនៅលើ Comment នៅក្នុងទំព័រហ្វេសប៊ុក សិល្បៈករកម្ពុជា របស់លោក អ៉ឺម ជីវ៉ា ដែលក្នុងនោះដែរអ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់ថានាងមិនខ្លាចទេអ្វីដែលជាការពិត តែនាងហាក់បង្ហាញអារម្មណ៍ខឹងនឹងលោក អ៉ឹម ជីវ៉ា ដែលយករូបថតលើកដៃសំពះរបស់នាងមកបង្ហោះជាមួយពាក្យបណ្តឹង ដោយអះអាង អ៉ឹម ជីវ៉ា ចង់ចំអកនាងថានឹងត្រូវសូមទោសជំទាវ ហ៊ុន ស៊ីណាត។ តារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកឡើងថា៖

“សួស្តីបងប្អូនទាំងអស់គ្នា​! មិនចម្លែកទេដែលអំពេីអយុត្តិធម៌នេះកេីតមានមកលេីខ្ញុំ​ ម្តងជាពីរដង​ ហេីយក៏អរគុណសម្រាប់ការខមិនគ្រប់យ៉ាងពីបងប្អូន​ ខ្ញុំមិនទោមនស្សចិត្តទេ​ ។ ប៉ុន្តែគ្រាន់តែចង់សួរទៅប្អូនជីវ៉ា​បន្តិចថា​ ក្នុងនាមជីវ៉ាដែលធ្លាប់រងភាពអយុត្តិធម៌ជាច្រេីនដែរ​ តេីប្អូនមាននៅចាំឬទេ​ ? ឬក៏ភ្លេចអស់ហេីយ​ ? ដែលប្អូនយករូបបងក្នុងឥរិយាបថសំពះនេះមានន័យថាម៉េច​? បងមិនខ្លាចទេអ្វីដែលជាការពិត​ បងនឹងចូលខ្លួនបំភ្លឺ​ តាមការអញ្ជេីញ​ កុំបារម្ភ​ បងចេះដឹងហេីយ​ ប៉ុន្តែបងស្អប់បំផុតមនុស្សឆ្លៀតឪកាស​ តេីប្អូនយល់ថាការធ្វេីដាក់បងបែបនេះសប្បាយចិត្តហេីយឬប្អូន​ ?”

ក្នុងនោះដែរលោក អ៉ឹម ជីវ៉ា ក៏បានឆ្លើយតបថា៖ “ជំរាបសួអ្នកបង ប្អូនមិនមែនយករូបបងស្រីបងសំពះដាក់ក្នុងចេតនាអាក្រក់ឡើយ គឺដោយសារឃើញរូបនេះស្អាត ទន់ភ្លន់ សុភាពរាបរាបសារ ហើយ ស្អាត ហើយប្អូនក៏គ្មានគំនិតថាដាក់រូបនេះអោយអ្នកបងអន់ដែរគឺរូបនេះមើលត្រូវស្រស់សោភាជាលក្ខណៈនារីខ្មែរ។ ជាទូទៅផេកសិល្បករកម្ពុជាគឺប្អូនក៏តែងតែផុសរាល់ព័ត៌មានទាក់ទងនិងសិល្បករ បើអ្នកបងមិនពេញចិត្តរូបនេះប្អូនប្តូរបានតើ ! សង្ឃឹមថាអ្នកបងនិងយល់ ដោយក្តីគោរពៈ អុឹម ជីវ៉ា”

អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានឆ្លើយតបវិញភ្លាមថា៖ “ចង់ចំអកថាបងនឹងត្រូវសូមទោសមែនទេប្អូន​? រូបនេះគឺជារូបបងច្រៀងក្នុងកម្មវិធីផ្សាយផ្ទាល់ចម្រៀងគ្រួសារខ្មែរ​។ បេីប្អូនគិតថាយករូបនេះមកប្រេីសមរម្យ​ ចូរបន្តទៀតចុះ​”៕

Share This Post: