ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ស្រលាញ់ស្មាតហ្វូន Android តែចូលចិត្តចលនាបញ្ជានៅលើ iPhone X! កុំបារម្ភ Android P ជួយបាន… (មានវីដេអូ)

    BY Khmernote Media May 9, 2018
    ស្រលាញ់ស្មាតហ្វូន Android តែចូលចិត្តចលនាបញ្ជានៅលើ iPhone X! កុំបារម្ភ Android P ជួយបាន… (មានវីដេអូ)

    សម្រាប់ប្រព័ន្ធដំណើរការស្មាតហ្វូន Android Oreo ជំនាន់ទី8 លោកអ្នកប្រាកដជាស្គាល់ហើយ ឯអ្នកដែលជាម្ចាស់ស្មាតហ្វូនកំពូលៗមួយចំនួនក៏ទទួលបានការអភិវឌ្ឍរួចហើយដែរ។ ដោយឡែក មកដល់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញប្រព័ន្ធដំណើរការ Android កំពុងដើរឆ្ពោះទៅដល់ជំនាន់ទី9 ហើយ ជាមួយនឹងឈ្មោះថ្មីថា Android P។

    ទាក់ទងទៅនឹងប្រព័ន្ធដំណើរការថ្មីនេះ ត្រូវបានក្រុមហ៊ុន Google ដាក់បន្ថែមចលនាបញ្ជាជាច្រើនដែលដូចគ្នាទៅនឹង iPhone X ដែរ ពោលគឺទាំងមីនុយដើម ការផ្លាស់ប្ដូរកម្មវិធី រឺលុបចោល ការបើក Multi-Task និងអ្វីៗជាច្រើនផ្សេងទៀត។ ទោះជាយ៉ាងណា ចំពោះកាលបរិច្ឆេតនៃការប្រកាសដាក់ឲ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយគេបង្អស់នេះ យើងនៅមិនទាន់ដឹងនៅឡើយទេ។ ដូចនេះ សម្រាប់អ្នកដែលជាម្ចាស់ស្មាតហ្វូន Android ទាំងអស់ តម្រូវឲ្យមានការរងចាំសិន។

    សូមទស្សនាវីដេអូខាងក្រោម៖

    Fu

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay