សិល្បៈ

នាយពែកមី បង្ហោះវិដេអូកំប្លែងម្តងទៀត ហើយសរសេរថា៖ “សុំឲ្យបងៗប៉ូលីសមើលឲ្យដល់ចប់ បើមើលចប់ហើយនៅឃើញថាខុសទៀត គាត់គ្មានពាក្យអ្វីនិយាយ ក្រៅពីសុំទោសទេ”

BY
Khmernote Media
June 17, 2020

ព្រឹកមិញនេះ សមាគមមិត្តនគរបាលជាតិកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ដែលមានការចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្ញើទៅកាន់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយចាត់វិធានការកែលម្អដល់ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាក្រុមសិល្បៈករដែលបានសម្តែងវិដេអូកំប្លែង ប្រើប្រាស់ឯកសណ្ឋាននគរបាលចរាចរណ៍ មិនសមរម្យ ផ្អែកតាមបទដ្ឋាន និងស្លាកសញ្ញាមន្ត្រីមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។

នៅមុននេះបន្តិចលោកចែម ចាន់រ៉ា ហៅពែកមី បានបង្ហោះវិដេអូកំប្លែងដែលមានឈុតតួអង្គស្លៀកសំលៀកបំពាក់នគរបាលចរាចរណ៍ហើយបានបញ្ចេញយោបល់ថា៖ “សូមបងៗប៉ូលីស ជួយមើលរឿងនេះអោយដល់ចប់ផង. បើមើលដល់ចប់ហើយ នៅឃើញថាខុសទៀត ក៏គ្មានពាក្យអីនិយាយដែរ មានតែសុំទោស ចំណែកបងប្អូនដែលបានមើលដល់ចប់ សូមជួយរិះគន់ក្នុងន័យស្ថាបនាផង”។ តើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?

 

Share This Post: