សិល្បៈ

តារាចម្រៀង G-Devith ត្រូវជនមិនស្គាល់មុខ គំរាមសម្លាប់ និងចាក់សាំងដុតហាង តែសំណាងពន្លត់ទាន់ពេល

BY
Khmernote Media
June 17, 2020

លោក ងួន ចាន់ដាវីត ហៅ G-Devith ដែលគេស្គាល់ថាជាតារាចម្រៀងល្បីឈ្មោះម្នាក់និងជាម្ចាស់បទ “រាំញីកែងជើង” ដែលធ្លាប់ត្រូវបានសម្តេចតេជោ ហ៊ុន សែន សសើរនិងយកមករាំកំសាន្ត នៅក្នុងកម្មវិធីអង្គរសង្ក្រាន្ត កាលពីពេលកន្លងទៅនោះ បានប្រកាសនៅលើ Facebook ថាខ្លួនត្រូវបានជនមិនស្គាល់មុខ គម្រាមសម្លាប់ និងយកសាំងចាក់ដុតហាងរបស់លោកជាបន្តបន្ទាប់។

តាមការបង្ហោះរៀបរាប់របស់លោក G-Devith នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា៖ “នេះគឺជា វីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា ។ កាលពីថ្ងៃទីមួយ មិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដាប់ដោយដុំថ្ម និង ពាក្យគំរាមកំហែងចង់សម្លាប់។ នៅថ្ងៃទី ៥ ខែ មិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចាក់សាំងដុតហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់ ។

ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តរដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ (ដោយសំអាងថាជនដៃដល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលមកដុតហាង ប្រាប់សន្តិសុខថាឈ្មោះ ដុន) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។

ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយ ជាពិសេស បើសិនពិជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើម៉ាសុីនត្រជាក់បានតទៅទៀតចុះ។ សូមទទួលយកដោយក្តីគោរព និង ក្តីរំពឹង ពី ខ្ញុំបាទ ងួន ចាន់ ដាវីត”

Share This Post: