ខ្មែរណូត

ស្វែងរក

Banner Test

កម្ពុជា វេចខ្ចប់នាំចេញ ស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ ទៅប្រទេសកូរ៉េ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ

BY Khmernote Media June 17, 2020
កម្ពុជា វេចខ្ចប់នាំចេញ ស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ ទៅប្រទេសកូរ៉េ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ

យោងតាមហ្វេសបុកផេករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះឲ្យដឹងថា៖ តាមរយៈនៃការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា នាពេលចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា៖ កម្ពុជាបាន នឹងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ។

បើទោះបីបរិមាណនៃការនាំចេញផលិតផលទាំងបីមុខនេះស្ថិតនៅក្នុងកម្រិតតិចតូចយ៉ាងណាក្តី ក៏យើងមានក្តីមោទនៈចំពោះជាតិយើងនូវអ្វីដែលជាលទ្ធផលទទួលបាន ហើយក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមចូលរួមអបអរសាទរ៕

Share This Post:
MPO4D jitutoto mpo4d Mpoplay