ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជាមនុស្សដែលមានសុខភាពល្អ ប្រសិនបើអ្នកមាននូវទម្លាប់ធម្មតាៗមួយចំនួនទាំងនេះ

    BY Khmernote Media May 9, 2018
    អ្នកជាមនុស្សដែលមានសុខភាពល្អ ប្រសិនបើអ្នកមាននូវទម្លាប់ធម្មតាៗមួយចំនួនទាំងនេះ

    វេជ្ជបណ្ឌិតជាច្រើនបានឲ្យដឹងថា អ្នកដែលចាប់អារម្មណ៍យកចិត្តទុកដាក់ខ្លាំងពេកចំពោះសុខភាពអាចកើតមានបញ្ហាមួយហៅថា hypochondria (ចេះតែព្រួយថាខ្លួនឯងមានជំងឺ)។ ទោះជាយ៉ាងណា គួរចាំក្នុងចិត្តថា ប្រសិនបើអ្នកមានអារម្មណ៍ស្រួលខ្លួន ឬមិនអីទេនោះអ្នក គឺមិនអីឡើយ! នៅក្នុងអត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីសញ្ញាសាមញ្ញមួយចំនួននៃសុខភាពល្អ យើងសង្ឃឹមថាវាអាចជួយកាត់បន្ថយអារម្មណ៍ភ័យព្រួយ ក៏ដូចជាភាពតានតឹងអំពីបញ្ហាសុខភាពរបស់អ្នកបានខ្លះ ៖

    ១. អ្នកទទួលទានតែនៅពេលឃ្លាន ហើយមិនដែលទទួលទានច្រើនជ្រុលឡើយ។

    ២. អ្នកមានរបបអាហារសុខភាពល្អ ៖ អ្នកទទួលទានអាហារឆ្ញាញ់ៗ និងប្លែកខុសៗពីគ្នា។ កុំកំណត់ ឬកម្រិតរបបអាហាររបស់អ្នក ដោយទទួលទានត្រឹមតែទ្រូងមាន់ និងបាយ ហើយក៏កុំទទួលទាន ចំណីអាហារ ភេសជ្ជៈដែលមានរសជាតិផ្អែម ឬស្ករ ច្រើនពេក ប្រសិនបើចង់រក្សាបាននូវសុខភាពល្អរឹងមាំ។

    ៣. អ្នកទទួលទានតាមតម្រូវការនៃរាងកាយ ៖ មនុស្សម្នាក់ៗមាននូវតម្រូវការអាហារផ្ទាល់ខ្លួនផ្សេងៗពីគ្នា។ មិនមានរូបមន្តជាសកលណាមួយដែលអ្នកអាចប្រើដើម្បីគណនាកាឡូរីដែលអ្នកត្រូវការឡើយ។ អ្នកអាចទទួលទានត្រឹមតែបន្តិចបន្តួច ឬច្រើនជាងអ្នកដទៃហើយនៅតែចាត់ទុកថាជារឿងធម្មតា។ អ្វីដែលសំខាន់បំផុតនោះ គឺការស្តាប់តាមរាងកាយរបស់អ្នក និងព្យាយាមយល់ពីអ្វីដែលវាចង់បាន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរ ចូរទទួលទានឲ្យបានសមល្មម មិនច្រើន ឬតិចពេក និងព្យាយាមទទួលទានអាហារប្រភេទផ្សេងៗពីគ្នា ហើយកុំញៀននឹងអាហារដដែលៗតែមួយមុខ។

    ៤. អ្នកអាចដើរឡើងជណ្ដើរ ហើយដកដង្ហើមបានដូចធម្មតា ៖ នេះជាការចង្អុលបង្ហាញមួយដែលរាងកាយរបស់អ្នក គឺអាចគ្រប់គ្រងសកម្មភាពរាងកាយផ្សេងៗបានយ៉ាងល្អប្រសើរ។ អ្នកមិនចាំបាច់ត្រូវមានកម្លាំងខ្លាំង ឬហាត់កីឡាជាច្រើន ដើម្បីចាត់ទុកថាមានសុខភាពល្អនោះទេ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ថា ដូចស្លាប់ ឬពិបាកដកដង្ហើមខ្លាំង នៅពេលឡើងជណ្ដើរជើង ជាពិសេសនៅពេលឡើងដល់លើ ហើយចុះមកវិញភ្លាម ឬក្នុងពេលកៀកគ្នានោះមានន័យថា រាងកាយរបស់អ្នក គឺល្អប្រសើរអាចគ្រប់គ្រងសកម្មភាពរាងកាយប្រចាំថ្ងៃបានធម្មតា។

    ៥. អ្នកមានអារម្មណ៍ច្រើនលាយគ្នា ៖ អ្នកវិទ្យាសាស្ត្រជាច្រើនបាននិយាយថា “ការខឹងពីមួយពេលទៅមួយពេល គឺធម្មតា មានអារម្មណ៍ក្រៀមក្រំ គឺធម្មតា ហើយការធុញ និងធ្លាក់ទឹកចិត្តក៏ជាអារម្មណ៍ធម្មតាដែរ។ សមត្ថភាពក្នុងការមាននូវអារម្មណ៍ទាំងអស់នេះ គឺជាសញ្ញានៃសុខភាពផ្លូវចិត្តល្អ។ ហើយអ្នកគួរតែដឹងផងដែរថា គ្មានអារម្មណ៍ណាមួយជាប់លាប់រហូតឡើយ។”

    6. អ្នកអាចក្រោកពីព្រលឹមដោយមិនចាំបាច់មានអ្នកដាស់ ឬម៉ោងរោទិ៍ ៖ នេះមានន័យថា អ្នកអាចក្រោកពីព្រលឹមដោយគ្មានម៉ោងរោទិ៍ ហើយមានអារម្មណ៍ល្អ។ វា គឺមិនសំដៅលើថ្ងៃដែលអ្នកត្រូវក្រោកម៉ោង ៦ ព្រឹកឡើយ ប៉ុន្តែ គឺសំដៅដល់ថ្ងៃសម្រាក ហើយអ្នកនៅតែក្រោកបានពីព្រលឹម។ ដូច្នេះ ប្រសិនបើអ្នកអាចមានអារម្មណ៍ គេងបានឆ្អែតស្កប់ ហើយអាចក្រោកពីដំណេកពីព្រលឹមជាមួយនឹងអារម្មណ៍ល្អនោះមានន័យថា អ្នក គឺជាមនុស្សមានសុខភាពល្អ។

    ៧. អ្នកគេងមិនលក់ភ្លាមៗ ៖ ការដែលអ្នកអាចគេងលក់មួយរំពេច នៅខណៈពេលគ្រាន់តែដាក់ក្បាលដល់ខ្នើយភ្លាមនោះមិនមែនជាការប្រសើរចាត់ទុកថាមានសុខភាពល្អឡើយ។ អ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា ដំណើរការធម្មតានៃការគេងលក់ គឺត្រូវការរយៈពេលពី ១០ ទៅ ២០ នាទី៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay