ហាងកាត់សក់ និងថែសម្ផស្សនៅថៃ ប្រើម៉ូដែលប្រុសសិចស៊ីបម្រើសេវាដល់អតិថិជន ស្រីៗនាំគ្នាសម្រុកចូលណែនហាង
ប្រទេសថៃ ៖ កាលពីពេលថ្មីនេះហាងកាត់សក់និងថែរសម្ផស្សមួយកន្លែងក្នុងប្រទេសថៃមានភាពល្បីយ៉ាងខ្លាំងលើបណ្តាញសង្គម ក្រោយពីហាងនេះបានប្រើម៉ូដែលប្រុសសសង្ហាបង្ហាញសាច់ដុំធ្វើជាជាងធ្វើសក់អោយអតិថិជននារីៗ។ កាលពីដើមខែនេះហាង Sutteerak Hair Salon បានបង្កើតសាខាថ្មីមួួយទៀតដើម្បីផ្សព្វផ្សាយសាខាក្រោមម្ចាស់ហាងបានប្រើស្ទាយចាស់ដោយប្រើប្រាស់ម៉ូដែលប្រុសៗសង្ហាបង្ហាញសាច់ដុំទទួលអតិថិជន។ ម៉ូដែលប្រុសទាំងនេះត្រូវគេតម្រូវអោយដោះអាវបង្ហាញរាងរបស់ខ្លួន ហើយឈរនៅខាងមុខហាងដើម្បីទទួលអតិថិជន ពួកគេក៏ជាអ្នកកក់សក់អោយអតិថិជនទាំងអស់នោះ។
បន្ថែមលើនេះទៀតក្រោយពីគេកក់សក់ហើយ ម៉ូដែលសង្ហាៗទាំងនោះមានតួនាទីបីអតិថិជនទៅមុខដល់មុខផ្លាកយីហោរហាងដើម្បីថតរូបជាមួយពួកគេទៀតផង។ ជាមួយនឹងការទទួលបានការបញ្ចុះតម្លៃជាង១០% និងការទទួលបានសេវាយ៉ាងកក់ក្តៅពីប្រុសសសង្ហាទាំងអស់នេះទៀតនោះ គេឃើញថាហាងមួយនេះទទួលបានអតិថិជនយ៉ាងច្រើន។ តាមប្រភពបានអោយដឹងថានេះគ្រាន់តែជាការប្រម៉ូសិនដំបូងរបស់ហាងនេះប៉ុណ្ណោះ ហាងមួយនេះមិនបានជួលម៉ូដែលទាំងអស់នេះអោយធ្វើបែបនេះរហូតនោះទេ។ ទោះជាយ៉ាងណាគេមើលឃើញថាការប្រម៉ូសិនបែបនេះកំពុងតែពេញនិយមបំផុុតក្នុងប្រទេសថៃ៕

អត្ថបទ ៖ Mali
ប្រភព ៖ nextshark