សិល្បៈ
ខ្លោចចិត្តណាស់ ! តារាសម្តែងជើងចាស់ ម៉ែនឿន ជួបទុក្ខធំ ម្តាយទទួលមរណៈភាព តែគ្មានលុយធ្វើបុណ្យ
BY Khmernote Media
June 22, 2020
អ្នកស្រី សក្កណា ហៅម៉ែនឿន តារាសម្តែងជើងចាស់ដែលគេតែងតែឃើញគាត់ដើរតួកម្សត់ជាម្តាយ ពេលនេះជួបទុក្ខធំដោយសារតែម្តាយចាស់ជរារបស់គាត់មានវ័យជិត៩០ឆ្នាំ បានទទួលមរណៈភាព ប៉ុន្តែដោយសារតែជីវភាពខ្វះខាតគ្មានលុយធ្វើបុណ្យនឹងគេ នេះបើតាមការអោយដឹងពីលោក អ៉ឹម ជីវ៉ា នៅលើបណ្តាញសង្គម Facebook។ ក្នុងនោះដែរមហាជនបានសម្តែងនូវទុក្ខក្រៀមក្រំមួយនេះ នឹងសង្ឃឹមថាសប្បុរសជន ចូលរួមជាថវិការជូនដល់តារាសម្តែជើងចាស់រូបនេះ។

លោក អ៉ឹម ជីវ៉ា បានបង្ហោះនៅលើបណ្តាញសង្គមថា “អនិច្ចា អាណិតគាត់ណាស់ ជាតារាសម្តែងជើងចាស់ ដែលមានជីវភាពក្រីក្រ ម្តាយស្លាប់ថ្ងៃនេះ គ្មានលុយធ្វើបុណ្យ តារាសម្ដែង អ្នកស្រី សក្កណា ហៅ ម៉ែនឿន ដែលបានបាត់បង់ម្ដាយម្តាយរបស់ខ្លួនដែលមានវ័យជិត 90 ឆ្នាំ ពេលនេះគាត់លំបាកណាស់ ជីវភាពខ្វះខាត ចំនែកលុយធ្វើបុណ្យក៏គ្មាន ហុឺ… ។”


