ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ
- June 23, 2020
ការប្រែប្រួលអ័រម៉ូន ធ្វើឲ្យស្ត្រីមានផ្ទៃពោះធ្លាក់សច្រើនជាងស្ត្រីធម្មតា ហើយប្រភេទសដែលស្ត្រីពពោះជួបប្រទះញឹកញាប់ គឺធ្លាក់សដោយពពួកផ្សិត។ ធ្លាក់សដោយសារពពួកផ្សិតនេះ ក៏អាចបណ្តាលមកពីស្ត្រីៗចូលចិត្តញ៉ាំអាហារផ្អាប់ ដូចជាផ្អក ម៉ាំ ជ្រក់ ដែរ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើការងារនៅ Singapore Medical Center។
លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីរូបនេះបានឲ្យដឹងបន្តទៀតថា ធ្លាក់សដោយពពួកផ្សិត ឡើងដុំក្រាស់ៗដូចតៅហ៊ូ ប៉ុន្តែសប្រភេទនេះមិនធុំក្លិននោះទេ តែវាធ្វើឲ្យរមាស់ និងរលាកទ្វារមាស។ កាលណាទ្វារមាសស្ត្រីមានឆ្លងពពួកមេរោគផ្សិត គឺចាំបាច់ទាល់តែប្រើថ្នាំព្យាបាលទើបជា មិនអាចលាងទឹកអនាម័យជានោះទេ។
ចំពោះស្ត្រីធ្លាក់សធម្មតាវិញ លោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យជ្រើសរើសទឹកអនាម័យណាដែលមានកម្រិត pH ទាប ត្រឹម ៣,៥ និងលាងតែនៅផ្នែកខាងក្រៅប៉ុណ្ណោះ មិនត្រូវលូកលាងទៅដល់ខាងក្នុងទ្វារមាសនោះទេ។
“នៅទ្វារមាសរបស់ស្ត្រី ជាធម្មជាតិមានបាក់តេរីល្អ ធ្វើឲ្យកំហាប់ pH នៅទ្វារមាសមានលំនឹង ៤,៥ បើសិនជាយើងចង់ប្រើទឹកអនាម័យ យើងត្រូវជ្រើសរើសទឹកអនាម័យណាដែលមានកម្រិត pH ទាប ត្រឹម ៣,៥ និងលាងតែនៅផ្នែកខាងក្រៅប៉ុណ្ណោះ មិនត្រូវលូកលាងទៅដល់ខាងក្នុងទ្វារមាសនោះទេ”។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: