សិល្បៈ

ម៉េង កែវពេជ្ជតា ផ្ទុះកំហឹងនិងច្រានចោលការចុះផ្សាយថាខ្លួន ដៀមដាម ទេព បូព្រឹក្ស និង G-Davit

BY
Khmernote Media
June 24, 2020

កាលពីពេលថ្មីៗនេះដែរ មានគណនី Youtube មួយបានធ្វើការបង្ហោះដោយប្រើប្រាស់ចំណងជើងធំៗថា “ម៉េង កែវពេជ្ជតា និយាយផ្លែផ្កា G-Davit និង ទេព បូព្រឹក្សឡើងសាហាវ” ដែលធ្វើអោយតារាចម្រៀងជើងចាស់រូបនេះ ប្រតិកម្មភ្លាមៗចំពោះការបង្ហោះរបស់ម្ចាស់គណនី Youtube រូបនេះ។ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានធ្វើការច្រានចោលចំពោះការចុះផ្សាយបែបនេះ ដោយអ្នកនាង បានរៀបរាប់នៅលើបណ្តាញសង្គមថា៖

“គិតទៅអាសត្វចង្រៃហ្នឹងវាចង់ពង្រីកអោយគេស្អប់ខ្ញុំប៉ុន្មាននាក់ទៀត​ ? ខ្ញុំសូមស្បថយកមេឃដីជាសាក្សីថា​ មិនដែលបានប៉ះពាល់ដល់វាសូម្បីឈ្មោះ​ តែវាទេដែលចូលមកប៉ះពាល់ខ្ញុំមុន​ ។
.​ កាលបោះឆ្នោត​ ២០១៨​ វាកាត់តសម្តីខ្ញុំអោយគេច្រលំថាខ្ញុំដៀលខ្មែរក្រ​ ថាខ្មែរល្ងង់
.​ ក្រោយមកវាចូលដៃជាមួយនាងប្រធានសមាគមសិល្បៈ​ និងយាយបូរី​ វាបំភ្លៃថាខ្ញុំមេីលងាយនាង​ ទូច​ ស្រីនិច​ និងមេីលងាយជាងធ្វេីក្រចក
.​ ថ្ងៃនេះវាមកបំភ្លៃថាខ្ញុំដៀមដាមទេព​ បូព្រឹក​ និង​ G-Davit

ខ្ញុំសូមបដិសេធ​ ! ខ្ញុំមិនដែលមានគំនិតទាំងអស់នេះទេ​ វាគឺជាការរៀបចំយ៉ាងថោកទាបជូនចៅហ្វាយថ្មីវា​ ។ សូមបងប្អូនហ្វ៊ែនធ្វេីជាសាក្សីផង​ កុំអោយអាសត្វបំផ្លាញសង្គមម្នាក់នេះវាបង្វិលគេតាមចិត្តអញ្ចឹង​ ។ ដាក់ទំនាយអា ទឹម​ សុជា​ ហៅ​ រាជបុត្រ​ សូរ្យកាយ​ អោយក្លាយជាសត្វតិរិច្ឆានថោកទាបជារៀង​រហូតគ្រប់ៗជាតិ​៕”

Share This Post: