អន្តរជាតិ
អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់ បើសិនរកឃើញថា កូនប្រុសបង្កើតរបស់លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង ចាប់បង្ខាំងនារីម្នាក់ ទុករំលោភ រួចលក់ឲ្យបុរសផ្សេង
BY Khmernote Media
May 10, 2018
ភ្នំពេញ ៖ ដោយទទួលបានព័ត៌មានពីបណ្តាញផ្សព្វផ្សាយសង្គមពាក់ព័ន្ធករណីកូនប្រុសបង្កើតរបស់លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង ប្រើអំណាចឪពុក ចាប់បង្ខាំងនារីម្នាក់ ទុករំលោភ រួចលក់ឲ្យបុរសផ្សេងនោះ អគ្គស្នងការនគរបាលជាតិ នឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ ហើយក្នុងករណីរកឃើញថា ឈ្មោះ ឌឹម មករា ឋានន្តរស័ក្ដិអនុសេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់ លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែននោះ អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ